March 5-11, 2018

     

BOPHANA 10TH ANNIVERSARY

ARCHIVES #1: ROYAL BALLET OF CAMBODIA (USA/1965/81min)

Produced by National Archives and Records Administration of the the United States (NARA) in 1965, dubbed in Khmer by Bophana Center with the support of Unesco in 2012.

This rare documentary on The Royal Ballet of Cambodia shows the dance of Preah Ket Mealea, the legendary origin of Angkor, rehearsals at its dance School at the Royal Palace, and its graduation ceremony with a solo dance by Princess Norodom Buppha Devi.

របាំព្រះរាជទ្រព្យខ្មែរ

ផលិតនៅឆ្នាំ១៩៦៥ ដោយបណ្ណសារជាតិ និងថែរក្សាទុក ដោយបណ្ណសារដ្ឋានអាមេរិក NARA បញ្ចូលសំឡេងជាភាសាខ្មែរដោយមជ្ឈមណ្ឌលបុប្ផាណា និងមានការឧបត្ថម្ភពីអង្គការយូណេស្កូ ៨១នាទី ឆ្នាំ២០១២។

ភាពយន្ដឯកសារដ៏កម្រស្ដីអំពី របាំព្រះរាជទ្រព្យខ្មែរ បង្ហាញពីក្បាច់រាំនៃព្រះកេតុមាលា  ដែលជាប្រភពដើមនៃរឿងព្រេងនិទានអង្គរ ហើយការហាត់រាំរបាំនេះគឺនៅសាលា ក្នុងព្រះបរមរាជវាំង និងមានការរាំបង្ហាញដោយសម្ដេចព្រះរាមបុប្ជាទេវី ដើម្បីបញ្ចប់ការសិក្សា។


ARCHIVES #2: LUMIERE BROTHER’S COLLECTION AND MORE (France/1899/60min)

Discover a collection of rare archives about Cambodia! The program includes the very first images of Cambodia in 1899 from the Lumiere Brothers’ Collection, and two more archives produced in the 1960s in which the daily life of Cambodian people during this period is beautifully highlighted.

សមុច្ច័យរបស់បងប្អូនប្រុសលុយមីញែរ  (រយៈពេល៦០នាទី)

ស្វែងយល់ពីការប្រមូលផ្ដុំនៃបណ្ណសារដ៏កម្រអំពីប្រទេសកម្ពុជា! កម្មវិធីនេះបង្ហាញពីរូបភាពដំបូងបំផុតនៃប្រទេសកម្ពុជានៅក្នុងឆ្នាំ១៨៩៩ ដែលបានមកពីបងប្អូនប្រុសលុយមីញែរ និងបណ្ណសារពីរបន្ថែមទៀត ផលិតក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលមានបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាក្នុងអំឡុងពេលនោះ គឺពិតជាមានទិដ្ឋភាពយ៉ាងស្រស់ស្អាត។


BOPHANA: A CAMBODIAN TRAGEDY By Rithy PANH (France-Cambodia/1996/59min)

A documentary about Hout Bophana, from whom Bophana Center takes its name. The film reconstructs the relationship of a separated young couple, Bophana and Sitha, arrested and tortured in S21 prison, and forced to make confessions before being executed in 1977.

បុប្ផាណា ៖ រឿងសោកនាដកម្មនៃស្ត្រីខ្មែរម្នាក់ ដោយ ប៉ាន់ រិទ្ធី (បារាំង-កម្ពុជា/១៩៩៦/៥៩នាទី)
ខ្សែភាពយន្តឯកសារស្ដីអំពីហួត បុប្ផាណា ដែលមជ្ឈមណ្ឌលបុប្ផាណាបានយកឈ្មោះតាម។ ខ្សែភាពយន្តនេះចងក្រងឡើងវិញនូវទំនាក់ទំនងរបស់ប្ដីប្រពន្ធវ័យក្មេងមួយគូដែលត្រូវបែកគ្នា គឺបុប្ផាណា និងស៊ីថា ដែលត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្មនៅស២១ ហើយបង្ខំឲ្យធ្វើចម្លើយសារភាពមុននឹងត្រូវកម្ទេចនៅក្នុងឆ្នាំ១៩៧៧។


SHADOW OF DARKNESS By Yvon HEM (Cambodia/1987/111 min)

The first feature film shot after the fall of the Khmer Rouge regime, by an epoch-making Cambodian filmmaker. The story of a family under the Khmer Rouge: Visuth, the youngest son, secretly cooks rice for his family in the forest. All of them are executed, but Visal, the eldest son, safely escapes execution…

ស្រមោលអន្ធកាល ដោយ អ៊ីវ៉ុង ហែម (កម្ពុជា/១៩៨៧/១១១នាទី)
ខ្សែភាពយន្តកម្ពុជាខ្នាតវែងដំបូងគេដែលត្រូវបានផលិតក្រោយការដួលរលំនៃរបបខ្មែរក្រហម។ សាច់រឿងនិយាយអំពីគ្រួសារមួយរស់ក្រោមរបបខ្មែរក្រហម ៖ វិសុទ្ធ ជាកូនពៅក្នុងគ្រួសារ លួចដាំបាយនៅក្នុងព្រៃ។ សមាជិកគ្រួសារទាំងអស់ត្រូវខ្មែរក្រហមសម្លាប់ នៅសល់តែវិសាលដែលជាកូនប្រុសច្បង…