COLORFUL WORLD

MALILA: THE FAREWELL FLOWER by ANUCHA BOONYAWATANA (Thailand/2017/98 min)

Pitch and Shane have an intimate relationship. One day, their lives go separate ways: Shane marries a woman and has a daughter, who will die tragically, whereas Pitch moves to Bangkok to make floral arrangements. Pitch’s life is turned upside down when he is faced with terminal cancer and quietly disappears from Shane’s life – until Pitch returns in a different form.

A beautiful, meditative film with an eye for natural splendour and a feel for humanity’s existential fears.

MARCH 7th | 11:40 AM | LEGEND – TK Avenue
MARCH 11th | 1:30 PM | Prime Cineplex Sovanna

ម្លិះលា៖ ផ្កាលាគ្នា ដោយ អានុឆា ប៊ូនីយ៉ាវ៉ាតាណា (ថៃ/ ២០១៧/៩៨នាទី)

ភិត និង ឆេន មានទំនាក់ទំនងដ៏ជិតស្និតនឹងគ្នា។ ថ្ងៃមួយ  ពួកគេបានបែកគ្នា ដោយ ឆេន បានរៀបការ និង មានកូនស្រីម្នាក់ ដែលក្រោយមកបានស្លាប់។ ចំណែក ភិត វិញ បានទៅរស់នៅទីក្រុងបាងកកដោយមានរបរជាអ្នករៀបចំផ្កា។ ជីវិតរបស់ភិតមានភាពក្រឡាប់ចាក់ ក្រោយប្រឈមមុខនឹងជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយក៏បានបាត់ខ្លួនពីជីវិតឆេនយ៉ាងស្ងៀមស្ងាត់ រហូតភិត ត្រឡប់មកវិញ ក្នុងសភាពមិនដូចមុននោះទេ។

 


IN BETWEEN SEASONS by LEE DONG-EUN (South Korea/2017/115 min)

Mi-Kyung raises her son Soo-Hyun alone. One day, he brings his friend Young-Joon over and he stays with them. Some years later, after Soo-Hyun is released from the army, he falls into a coma after a terrible car accident, during a trip with Young-Joon. His mother is devastated and blames Young-Joon. She also learns a secret about the two of them, as Yong-Joon and her slowly begin to open their hearts to each other.

MARCH 6th | 4:00 PM | LEGEND – Stung Meanchey
MARCH 9th | 1:30 PM | Prime Cineplex Sovanna

នៅចន្លោះរដូវកាល ដោយ លី ដុងអ៊ឺន (កូរ៉េខាងត្បូង ២០១៧ ១១នាទី)

មីយ៉ុង ចិញ្ចឹមកូនប្រុស ឈ្មោះ ស៊ូយ៉ុន តែម្នាក់ឯង។ ថ្ងៃមួយ គេបានយកមិត្តរបស់គេ យ៉ុងជុន មកលេង និង ស្នាក់នៅផ្ទះរបស់គេ។

ច្រើនឆ្នាំក្រោយមក បន្ទាប់ពីស៊ូយ៉ុន បានចេញពីជួរកងទ័ព គេបានសន្លប់ធំ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍។ ម្តាយរបស់គេរន្ធត់យ៉ាងខ្លាំង និង បានបន្ទោសយ៉ុងជុន។ គាត់បានដឹងពីរឿងសម្ងាត់របស់បុរសទាំងពីរនាក់នេះ ហើយគាត់និងយ៉ុងជុនបានចាប់ផ្តើមបើកចិត្តទទួលគ្នាបន្តិចម្តងៗ។


2COOL 2 BE 4GOTTEN by PETERSEN VARGAS (Philippines/2016/96)

Felix is a friendless achiever in a Filipino high school, whose life changes after the arrival of the half-American Snyder brothers, entangling him in their dark ambitions.

A colourful, coming-of-age drama film.

MARCH 7th | 5:30 PM | Prime Cineplex Sovanna
MARCH 9th | 9:20 AM | LEGEND – TK Avenue

បំភ្លេចមិនបាន ដោយ ភិតថឺសេន វ៉ាហ្កាស់ (ភីលីពីន /២០១៦/ ៩៦នាទី)
ហ្វីឡិច ជាសិស្សដែលគ្មានមិត្តភក្តិ នៅក្នងវិទ្យាល័យភីលីពីន។ ជីវិតរបស់គេបានប្រែប្រួល ក្រោយពីការមកដល់របស់បងប្អូនប្រុស ស្នីដឺ ដែលជាកូនកាត់អាមេរិក។ ពួកគេបានធ្វើឲ្យ ហ្វីឡិចចូលទៅពាក់ព័ន្ធនៅក្នុងមហិច្ឆតាដ៏អាថ៌កំបាំងរបស់ខ្លួន។

ជាភាពយន្តយុវវ័យដ៏គួរឲ្យចាប់អារម្មណ៍។


THOSE LONG HAIRED NIGHTS by GERARDO CALAGUI (Philippines/2017/72 min)

In Burgos, the red light district of Manila, three transgenders are the best of friends, working as masseuses offering sexual services for their clientele. One hopeless romantic, a wise one and a brave one: together, the three friends chase their dreams trying to find love, family and money in the chaos of their existence. But tonight is anything but a normal night.

MARCH 8th | 9:20 PM | Prime Cineplex Sovanna
MARCH 9th | 4:00 PM | LEGEND – TK Avenue

រាត្រីនារីសក់វែង ដោយ ហ្កេរ៉ាដូ ខាឡាហ្គូ (ភីលីពីន/២០១៧ /៧២នាទី)

នាដងផ្លូវបឺហ្គូ ដែលពោរពេញដោយក្លឹបនិងការកម្សាន្តផ្លូវភេទនៅម៉ានីល  

មានអ្នកប្ដូរភេទ៣នាក់ ជាមិត្តល្អនឹងគ្នាបំផុត ដោយពួកគេជាអ្នកម៉ាស្សា ព្រមទាំងមានផ្ដល់សេវាកម្មផ្លូវភេទដល់ភ្ញៀវផងដែរ។

សម្លាញ់ទាំង៣នាក់នោះ មានម្នាក់អស់សង្ឃឹមក្នុងរឿងមនោសញ្ចេតនា  ម្នាក់ឆ្លាតវៃ និង ម្នាក់ទៀតក្លាហាន កំពុងតាមរកក្ដីសុបិនជាមួយគ្នា ដោយការប្រឹងប្រែងរកឲ្យបាននូវស្នេហា គ្រូសារ និងលុយកាក់ ក្នុងភាពច្របូកច្របល់នៃការរស់នៅរបស់ពួកគេ។ តែយប់នេះ ខុសប្លែកពីយប់ធម្មតា។