March 5-11, 2018

     

SHORT CAMBODIAN DOC #2

SHORT CAMBODIAN DOC #2

A NEW FAMILY By Simone MANETTI (Italy/2016/ 12 min)

Chantrea was kicked out of the house by her eldest sons, when they discover that their mother is suffering from AIDS. She accepts her exile, becomes a prostitute to support her family, and collects garbage to survive. She joins Shrey another prostitute and the both decide to create a new family. The two women held together by mutual support and love.

គ្រួសារថ្មី ដោយ ស៊ីម៉ុន ម៉ានេទី (អ៊ីតាលី/២០១៦/១២នាទី)
ចន្ទ្រាត្រូវបានបណ្តេញចេញពីផ្ទះដោយកូនប្រុសច្បងរបស់គាត់ ក្រោយរកឃើញថាគាត់មានផ្ទុក មេរោគអេដស៍។ គាត់ចេញពីផ្ទះប្រកបរបបជាស្ត្រីបម្រើផ្លូវភេទផង និងជាអ្នករើសសំរាមផង ដើម្បីចញ្ចឹមជីវិត។ គាត់បានជួបជាមួយអ្នករកស៊ីផ្លូវភេទដូចគ្នាឈ្មោះ ស្រី ហើយអ្នកទាំងពីរក៏សម្រេចចិត្តកសាងគ្រួសារថ្មីមួយជាមួយគ្នា។ ស្រ្តីពីរនាក់ចាប់ដៃគ្នាដោយក្តីស្រឡាញ់ និងការជួយគ្នាទៅវិញទៅមក។

CAMBODIA CALLING By Anna SNOWBALL (UK/2015/23 min)

70-year old woman Jean, sets off for an evangelical mission trip to Cambodia, leaving behind 3 months worth of frozen meals for her husband in York. The film is a nuanced observational documentary about the psychology of faith, an insight into volun-tourism, and an exploration Christianity away from its western context.

នឹកកម្ពុជា ដោយ អាណា ស្នូបល (ចក្រភពអង់គ្លេស/២០១៥/២៣នាទី)
ស្ត្រីវ័យ៧០ឆ្នាំម្នាក់ឈ្មោះ ជីន បានមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីព្រះគម្ពីរ ដោយទុកម្ហូបកករយៈពេលបីខែសម្រាប់ប្តីរបស់គាត់នៅទីក្រុងយ៉ក។ ខ្សែភាពយន្តឯកសារនេះនិយាយអំពីជំនឿ និងសាសនាគ្រឹះដែលស្ថិតនៅឆ្ងាយពីបរិបថបស្ចឹមប្រទេស។

THE LONG ROAD TO EDUCATION By Makara OUCH (CAMBODIA/2017/31 min)

Through panoramic views of villages, waterways, and lush jungle, The Long Road to Education presents a story of the Cambodian people’s journey from a dark past to today. For a significant part of the twentieth century, Cambodia was ravaged by war, genocide, and extreme deprivation. Between 1975 and 1979, the Khmer Rouge regime all but wiped out many of the country’s institutions. Education suffered and the effects of this period can still be seen today.

The school system has rebounded, but the struggle has not been easy, nor is it complete.  The Long Road to Education carries the viewer above Cambodia’s spectacularly beautiful landscape, weaving in personal stories and perspectives of local people, to paint an intimate portrait of the Cambodian people’s struggle for a better future.

ផ្លូវដ៏វែងឆ្ងាយទៅកាន់ការអប់រំ ដោយ អ៊ូច មករា (កម្ពុជា/២០១៧/៣១នាទី)

តាមរយៈទេសភាពដ៏ល្វឹងល្វើយនៃភូមិស្ថាន ផ្លូវទឹក និងព្រៃឈើខៀវស្រងាត់ “ដំណើរដ៏វែងឆ្ងាយទៅកាន់ការអប់រំ” គឺជារឿងមួយដែលសបញ្ជាក់អំពីដំណើររបស់ប្រជាជនកម្ពុជា ចេញពីអតីតកាលខ្មៅងងឹត មកកាន់បច្ចុប្បន្នកាល។ ក្នុងផ្នែកដ៏សំខាន់មួយនៃសតវត្សរ៍ទី២០ ប្រទេសកម្ពុជាត្រូវបានញាំញីដោយ​សង្គ្រាម អំពើប្រល័យពូជសាសន៍ និងភាពខ្វះខាតក្រៃលែង។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានបំបាត់ស្ថាប័ននានាជាច្រើនរបស់ប្រទេសកម្ពុជា។ ការអប់រំ បានទទួលរងការខូចខាត ហើយផលប៉ះពាល់ពីរបបនេះ នៅតែបន្សល់មកដល់ពេលបច្ចុប្បន្ន។ ប្រព័ន្ធសាលារៀនត្រូវបានស្ដារឡើងជាថ្មី ក៏ប៉ុន្តែនេះមិនមែនជាការងាយស្រួល និងមានភាពពេញលេញទេ។ “ដំណើរដ៏វែងឆ្ងាយទៅកាន់ការអប់រំ” នាំមកនូវទេសភាពដ៏ស្រស់បំព្រងរបស់ប្រទេសកម្ពុជា ភ្ជាប់ជាមួយនឹងរឿងរ៉ាវផ្ទាល់ខ្លួន ក៏ដូចជាការយល់ឃើញរបស់ប្រជាជនក្នុងតំបន់ដើម្បីរំលេចនូវតថភាពលម្អិតនៃការតស៊ូរបស់

ប្រជាជនកម្ពុជាដើម្បីអនាគតដ៏ល្អប្រសើរមួយ។

MY SCHOOL, MY FAMILY, MY COMMUNITY By Students of Pou Loung primary school of Mondulkiri (Cambodia/2017/Khmer/Bounong/ 30 min)

The students of the Pou Loung primary school find on their desks handy cameras. What to do with them? The young girls and boys are encouraged to wonder about their village, their identity, their traditions, the forest and its animals. Looking for answers, they interview the Bounong community members. How do they picture their future?

សាលាខ្ញុំ គ្រួសារខ្ញុំ សហគមន៍ខ្ញុំ ដោយ សិស្សានុសិស្សនៃបឋមសិក្សា ពូ លួង ខេត្តមណ្ឌលគិរី (កម្ពុជា/២០១៧/ខ្មែរ/ព្នង/៣០នាទី)
សិស្សបឋមសិក្សាពូលួងឃើញកាម៉េរ៉ានៅលើតុ។ តើគិតធ្វើអ្វីជាមួយកាម៉េរ៉ាទាំងនេះ? ក្មេងប្រុសស្រីត្រូវបានលើកទឹកចិត្តឲ្យចេះឆ្ងល់អំពីភូមិ អត្តសញ្ញាណ ប្រពៃណី ព្រៃ និងសត្វដែលនៅជុំវិញពួកគេ។ ដើម្បីឆ្លើយសំណួរទាំងនេះ ពួកគេបានទៅសម្ភាសន៍សមាជិកសហគមន៍ព្នង។ តើពួកគេគិតថាអនាគតពួកគេមានរូបភាពបែបណាដែរ?

 

 

avatar
  •   CIFF 2017