March 5-11, 2018

     

FEATURE FILMS

Because Animation transcends words and reveals reality or opens new imaginary worlds, CIFF has selected a collection of excellent films from the world where very little words are needed to share emotions. This year, two programs designed for kids and adults are proposed in this category.

ដោយហេតុតែគំនូរជីវចលគឺលើសពីការប្រើពាក្យពេចន៍ ហើយបង្ហាញពីតថភាពពិត ឬពិភពស្រមើស្រមៃថ្មីៗ CIFF បានសម្រិតសម្រាំងភាពយន្តគំនូរជីវចលល្អៗនៅទូទាំងពិភពលោក ដែលប្រើពាក្យពេចន៍តិចតួចបំផុត ក្នុងការបង្ហាញពីអារម្មណ៍ផ្សេងៗ។ ឆ្នាំនេះ មានភាពយន្តគំនូរជីវចលចំនួនពីរតម្រូវសម្រាប់កុមារ និងមនុស្សធំ ។

 

ADAMA By Simon ROUBY (France / 2015/82 min)

Adama, 12, lives in a remote village in West Africa. Beyond the cliffs lies the World of Breaths. Where the Nassaras reign. One night Samba, his elder brother, disappears. Adama, decides to go in search of him. He begins a quest that will lead him to Europe, to the front lines of the First World War. We are in 1916.

អាដាម៉ា ដោយ ស៊ីមុន រូប៊ី បារាំង/២០១៥/៨២នាទី

អាដាម៉ា អាយុ១២ឆ្នាំ រស់នៅក្នុងភូមិដាច់ស្រយាលមួយនៃអាហ្វ្រិកខាងលិច។ នៅផ្នែកខាងលើនៃមាត់ជ្រោះគឺជាពិភពមួយដែលមានខ្យល់បក់បោកខ្លាំង គ្រប់គ្រងដោយពួកណាសារ៉ា។ យប់មួយសាមបាដែលជាបងប្រុសរបស់អាដាម៉ា បាត់ខ្លួន។ អាដាម៉ាសម្រេចចិត្តចេញតាមរកបងប្រុស។ ដំណើរផ្សងព្រេងនេះនឹងនាំអាដាម៉ាទៅដល់អឺរ៉ុប ជួបនឹងសមរភូមិប្រយុទ្ធនៃសង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៦។


YELLOWBIRD / GUS PETIT OISEAU, GRAND VOYAGE By Christian de VITA (France/2014/90 min)

Darius, the leader of a flock of birds, is wounded just before it is time for the birds to migrate to Africa. Information about how to lead the migration must be passed to the first bird that encounters Darius, an Inexperienced bird.

បក្សីលឿង ដោយ គ្រីស្យង់ ដឺវីតា (បារាំង/២០១៤/៩០នាទី)

ដារីយ៉ូស មេហ្វូងបក្សី បានរងរបួសមុនពេលដែលពួកបក្សីត្រូវធ្វើដំណើរចេញទៅអាហ្វ្រិកបន្តិច។ ព័ត៌មានអំពីការដឹកនាំការផ្លាស់ទីត្រូវបានផ្ទេរទៅបក្សីដំបូងគេដែលបានជួបដារីយ៉ូស តែវាគ្មានបទពិសោធន៍សោះពីរឿងនេះ។