INTERNATIONAL

RINA 2 by HARLIF Hj MOHAMAD (Brunei, Laos/2017/103 min)

A refreshing and entertaining comedy, following two guys from Brunei competing for the affection of their Lao tour guide.

A rare co-production between two of the smaller Asian countries.

MARCH 6th | 1:30 PM | Prime Cineplex Sovanna
MARCH 9th | 9:20 AM | LEGEND – Stung Meanchey

រីណា២ ដោយ ហាលីហ្វ មហាម៉េដ (ប្រ៊ុយណេ-ឡាវ/២០១៧/១០៣នាទី)

“រីណា ២”ជាស្នាដៃផលិតរួមគ្នាដ៏កម្រមួយរវាងប្រទេសឡាវ និង ប្រ៊ុយណេ។ ភាពយន្តបែបកំប្លែងនិងកម្សាន្តមួយនេះ និយាយពីបុរសពីរនាក់មកពីប្រទេសប៊្រុយណេ ព្យាយាមប្រជែងគ្នាដើម្បីដណ្តើមបេះដូង ពីនារីមគ្គុទេសក៏ទេសចរណ៍ជនជាតិឡាវ។

ថ្ងៃទី៦ ខែមីនា ម៉ោង១:៣០ ល្ងាច នៅរោងកុន Prime Cineplex Sovanna
ថ្ងៃទី៩ ខែមីនា ម៉ោង៩:២០ ព្រឹក នៅរោងកុន LEGEND – Stung Meanchey

 


THE BOLD, THE CORRUPT AND THE BEAUTIFUL by YA-CHE YANG (Taiwan/2017/112 min)

Madame Tang colludes and mediates between the government and the private businesses for the benefits of her all-female family. One case does not go according to plan, and an entire family close to Madame Tang fall victim to a gruesome murder. Ambition, desire and lust eventually change Tang’s relationships with her own family forever.

Veteran Hong Kong actress Kara Wai continues her late-career resurgence in this feminized, technically polished crime drama.

MARCH 8th | 11:10 AM | LEGEND – Stung Meanchey
MARCH 10th | 6:00 PM | MAJOR Cineplex Sorya

ភាពក្លាហាន អំពើពុករលួយ និង ភាពស្រស់ស្អាត ដោយ យ៉ា ឆេ យ៉ាង (តៃវ៉ាន់/ ២០១៧/ ១១២នាទី)

លោកស្រី ថាង បានគប់គិត និង សម្រួលជាមួយរដ្ឋាភិបាលពាក់ព័ន្ធនឹងមុខជំនួញឯកជនដើម្បីរក្សាផលប្រយោជន៍ជូនគ្រួសាររបស់ខ្លួនដែលមានសុទ្ធតែមនុស្សស្រី។​ផែនការមិនដើរតាមការគ្រោងទុក ធ្វើឲ្យគ្រួសារទាំងមូលធ្លាក់ចូលទៅក្នុងឃាតកម្មដ៏គួរឲ្យតក់ស្លុត។

មហិច្ឆតា បំណងប្រាថ្នា និង ការលោភលន់ បានផ្លាស់ប្តូរទំនាក់ទំនងរបស់លោកស្រី និង គ្រួសារត្រកូលថាងជារៀងរហូត។

រឿងនេះមានការចូលរួមសម្តែងពីតារាស្រីជើងចាស់ហុងកុង គឺ លោកស្រី ការ៉ា វ៉េយ។

 

 


LOVE AND GOODBYE AND HAWAII by SHINGO MATSUMURA (Japan/2017/94 min)

Rinko has been living with Isamu for three years. They have decided to break up, but are still living together. Their current relationship of “more than just friends but not quite lovers” is very comfortable for Rinko, so she hasn’t moved out yet. When Isamu and one of his classmates become attracted to each other, Rinko is faced with a tough decision.

MARCH 6th | 5:00 PM | LEGEND – City Mall
MARCH 8th | 9:20 AM | LEGEND – Stung Meanchey

ស្នេហា ការលាគ្នា និង ហាវ៉ៃ ដោយ ស៊ីងហ្កូ ម៉ាស៊ូម៊ូរ៉ា (ជប៉ុន /២០១៧/ ៩៤នាទី)

រីនកុ រស់នៅជាមួយអ៊ីសាម៊ូ បីឆ្នាំមកហើយ។ពួកគេសម្រេចថាចែកផ្លូវគ្នា ប៉ុន្តែបន្តការ រស់នៅជាមួយគ្នាជាធម្មតា។

រីនកុ ពេញចិត្តនឹងទំនាក់ទំនងដែលលើសពីពាក្យថាមិត្ត តែ មិនមែនជាស្នេហាបែប នេះណាស់។ ដូច្នេះនាងមិនបានរើចេញទៅណាទេ។

ពេល ស៊ីសាម៊ូ និង មិត្តរួមថ្នាក់របស់គេចាប់ផ្តើមទាក់ទងគ្នា រីនកុ ក៏បានប្រឈមមុខ នឹងការសម្រេចចិត្តដ៏លំបាកមួយ។

ថ្ងៃទី៦ ខែមីនា ម៉ោង៥:០០ ល្ងាច នៅរោងកុន LEGEND – City Mall
ថ្ងៃទី៨ ខែមីនា ម៉ោង៩:២០ ព្រឹក នៅរោងកុន LEGEND – Stung Meanchey


Yamato (California) by DAISUKE MIYAZAKI (Japan, United States, Taiwan, Netherlands/2016/119 min)

Sakura is a moody teenager living nearby a US military base in Yamato, Japan. She dreams of walking in the footsteps of American rappers she admires, but is incapacitated by uncontrollable stage fright. Her rocky relationship with her American half-sister, Rei, a fight with a Korean street gang and the support of vagabond musicians will help her face her fears.

A reflection of a whole youth generation’s anger towards US presence in Japan.

MARCH 7th | 1:00 PM | MAJOR Cineplex Aeon
MARCH 11th | 12:30 PM | MAJOR Cineplex Aeon

យ៉ាម៉ាតុ (កាលីហ្វ័រញ៉ា) ដោយ ដាយស៊ូគិ មីយ៉ាហ្សាគី (ជប៉ុន-អាមេរិក-តៃវ៉ាន់-ហូឡង់ /២០១៦/ ១១៩នាទី)

សាគូរ៉ា ជាយុវតីម្នាក់ ដែលតែងមានអារម្មណ៍ប្រែប្រួល និង រស់នៅក្បែរមូលដ្ឋានកងទ័ពអាមេរិក ក្នុងទីក្រុងយ៉ាម៉ាតូ ប្រទេសជប៉ុន។ នាងមានសុបិនចង់ក្លាយជាអ្នកចម្រៀងរ៉េបដ៏ល្បី ដូចអាយដលរបស់នាង ប៉ុន្តែនាងមិនអាចធ្វើបាន ព្រោះតែនាងមានអារម្មណ៍ខ្លាចឆាកខ្លាំងពេក។ទំនាក់ទំនងរវាងនាង និង រ៉េ  ដែលជាបងប្អូនស្រីរបស់នាង ជម្លោះជាមួយក្រុមជើងកាងកូរ៉េ និង ការជួយពីក្រុមតន្រ្តីពនេចរ បានជួយនាងឲ្យជំនះភាពភ័យខ្លាចទាំងឡាយរបស់នាង។

ភាពយន្តនេះជាការឆ្លុះបញ្ចាំងពីកំហឹងរបស់យុវជនទាំងមូលចំពោះវត្តមានរបស់អាមេអាមរិកនៅលើទឹកដីនៃប្រទេសជប៉ុន។

 


LOVE AND SHUKLA by SIDDHARTHA JATLA AND AMANDA MOONEY (INDIA/2017/107 min)

Love and Shukla is the story of sex, love and the search for privacy in a small, one-room Mumbai apartment. Shukla has never intimately known a woman. When his mother arranges his sudden marriage, Shukla and his new wife face the experience of so many couples in Mumbai: a new marriage, no experience in a relationship and a joint family flat that offers no space for sex, much less a conversation.

The film stars Saharsh Kumar Shukla who played in Bollywood blockbusters including “Ugly”, “Rangoon” and “Highway”.

MARCH 6th | 3:40 PM | MAJOR Cineplex Aeon
MARCH 10th | 6:30 PM | MAJOR
Cineplex Aeon

ស្នេហា និង ស៊ូក្លា​ ដោយ ចាតឡា  ស៊ីដដាតា និង អាម៉ាន់ដា ម៊ូននី (ឥណ្ឌា/ ២០១៧ /១០៧នាទី៌)

ជារឿងរ៉ាវទាក់ទងនឹងបញ្ហាផ្លូវភេទ ស្នេហា និងការចង់បានបន្ទប់ឯកជនសម្រាប់ប្តីប្រពន្ធរបស់ខ្លួន។ ស៊ូក្លា មិនសូវដឹងរឿងរ៉ាវពីមនុស្សស្រីឡើយ។ ក្រោយរៀបការតាមការរៀបចំរបស់ម្តាយ ស៊ូក្លា និង ភរិយា ត្រូវប្រឈមនឹងបទសោធន៍មួយចំនួន ដូចប្តីប្រពន្ធដទៃទៀតក្នុងទីក្រុងម៊ុមបៃដែរ ដូចជា ការរស់នៅក្នុងជីវិតគូ កង្វះបទពិសោធន៍ក្នុងសម្ព័ន្តភាពស្នេហា និង ការរស់ជុំគ្រួសារក្នុងផ្ទះដែលគ្មានកន្លែងសម្រាប់ការរួមដំណេក និង ការជជែកស្វែងយល់ចិត្តគ្នារបស់ប្តីប្រពន្ធស៊ូក្លា។

ភាពយន្តនេះសម្ដែងដោយ លោក សាហាស់ គូម៉ា ស៊ូក្លា ដែលជាតារាភាពយន្តប៊ូលីវ៉ូដដ៏ជោគជ័យម្នាក់នៅក្នុងរឿង រឿង​ ”Ugly” រឿង “Rangoon” និង រឿង “Highway”។

 


THE LAST VERSE By TSENG YING-TING (Taiwan/2017/101 min)

Ren-jie enjoys the best days of his life in the summer of 2000, when he falls in love with Xiao-ping. He walks through his youth with her, hand-in-hand, writing the opening sentence of his life poem. A visit from Ren-jie’s father in the military and an experience in the air force will strongly test their bond. Can Ren-jie and Xiao-ping overcome the challenges, and resume writing their life poem?

MARCH 7th | 4:00 PM | LEGEND – Stung Meanchey
MARCH 9th | 9:30 AM | Prime Cineplex Sovanna

ឃ្លាចុងក្រោយ ដោយ ឆេង យិងទីង (តៃវ៉ាន់ ២០១៧ ១០១នាទី)

ពេលវេលាដែល រ៉េនជេ ពេញចិត្តខ្លាំងបំផុតគឺក្នុងឆ្នាំ២០០០ ព្រោះគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ សៀវ ពីង។ ពួកគេចំណាយពេលយុវវ័យជាមួយគ្នា សរសេរប្រយោគដំបូងនៃកំណាព្យជីវិតជាមួយគ្នា។ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរ និង ប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់ពួកគេ ក្រោយឪពុករបស់រ៉េនជីមករកគេនៅកន្លែងកងទ័ព និង បទពិសោធន៍របស់គេនៅក្នុងទ័ពអាកាស។ តើពួកគេទាំងពីរនាក់អាចជំនះឧបសគ្គទាំងនោះ ហើយបន្តការតែងកំណាព្យរបស់ខ្លួនបានទេ?


BABY BESIDE ME by SON TAE-GYUM (Korea/2017/112 min)

Doil is about to get out of the army. Waiting for him are Soonyoung, a woman he’s promised to marry, and his new-born son. On a short break from the military, Doil finds out he is not the biological father of his son and shortly after, Soonyoung disappears. Can Doil overcome the struggles that lie ahead? Growing up isn’t something that only teenagers must do.

MARCH 9th | 11:30 AM | Prime Cineplex Sovanna
MARCH 11th | 11:10 AM | LEGEND – Stung Meanchey

កូននៅក្បែរខ្ញុំ ដោយ ស៊ុន តេយ៉ុម (កូរ៉េ / ២០១៧/ ១១២នាទី)

ដូអ៊ីល ជិតចេញពីជួរកងទ័ពហើយ។ មានមនុស្សពីរនាក់ដែលរង់ចាំការវិលត្រឡប់របស់គេ គឺ ស៊ូនយ៉ុង ជានារីដែលគេសន្យាថានឹងរៀបការជាមួយ និង កូនប្រុសដែលទើបនឹងកើតរបស់គេ។ នៅពេលសម្រាកពីជួរកងទ័ពមួយរយៈ គេបានដឹងថា គេមិនមែនជាឪពុកបង្កើតរបស់កូនគេទេ ហើយក្រោយមក ស៊ូនយ៉ុងក៏បាត់ខ្លួនទៀត។ តើ ដូអ៊ីល នឹងជំនះបញ្ហាទាំងអស់នេះយ៉ាងណា? ការធំដឹងក្តីមិនមែនរឿងតែម្យ៉ាងដែលយុវវ័យត្រូវតែធ្វើនោះទេ។


THE CAROUSEL NEVER STOPS TURNING by ISMAIL BASBETH (Indonesia/2017/84 min)

An eclectic collage of stories featuring a car that sees everything and people from all walks of life including an accountant who can’t let his late wife go, newlyweds who visit the zoo for their honeymoon, three members of a girl pop group on a cross-country road trip in search of inspiration and more.

Produced unconventionally including through workshops, improvised shooting locations and crowd funding.

MARCH 6th | 1:00 PM | MAJOR Cineplex Aeon
MARCH 9th | 12:30 PM | French Institute

 

សេះវិលមិនដែលឈប់វិល ដោយ អ៊ីស្មេល បាស្បេត (ឥណ្ឌូនេស៊ី/២០១៧/ ៨៤នាទី)

ជាភាពយន្តមានគ្រប់រសជាតិនៃជីវិត ដែលមានរថយន្តជាសាក្សីបានឃើញគ្រប់ដំណើរនៃសាច់រឿងរបស់តួអង្គនិមួយៗ។ ជាក់ស្តែង ភាពយន្តចម្រុះបែបនេះ មាន រឿងស្នេហាដ៏ជ្រាលជ្រៅរបស់គណនេយ្យករម្នាក់ចំពោះប្រពន្ធដែលស្លាប់ ប្តីប្រពន្ធថ្មោងថ្មីមួយគូទៅក្របទឹកឃ្មុំនៅសួនសត្វ ដំណើរកម្សាន្តឆ្លងប្រទេសរបស់ក្រុមនារីចម្រៀងប៉ុបដើម្បីស្វែងរកកម្លាំងជំរុញចិត្ត និង រឿងជាច្រើនផ្សេងទៀត។

 


JESUS IS DEAD by Victor Villanueva (Philippines/2016/90 min)

When Iyay learns that Jesus, her estranged husband, has died, she brings her children on a trip through the Philippines to attend their father’s funeral. They embark on a seemingly solemn journey, which quickly turns into a hysterical and colourful series of misadventures. Together with their mom, the 3 children – Jude the transman, Bert the dancer with Down Syndrome and Jay the failure to launch – learn to confront the past and enjoy the ride.

MARCH 8th | 7:00 PM | Prime Cineplex Sovanna
MARCH 10th | 9:20 AM | LEGEND – Stung Meanchey

យេស៊ូស្លាប់ហើយ ដោយ វិកទ័រ វីឡេនូវ៉ា (ភីលីពីន/ ២០១៦/ ៩០នាទី)

ពេលលីយ៉េដឹងថាប្តីដែលខានរស់នៅជាមួយនាងយូរហើយ បានស្លាប់ នាងបាននាំកូនៗរបស់នាងធ្វើដំណើរកាត់ប្រទេសភីលីពីនដើម្បីចូលរួមបុណ្យសពរបស់ឪពុកពួកគេ។ ពួកគេចាប់ផ្តើមដំណើរដ៏៏សោះកក្រោះជាទីបំផុត ដែលក្រោយមកបរិយាកាសនោះបានប្រែទៅជាសប្បាយនិងមានន័យចំពោះពួកគេទៅវិញ។ ម្តាយនិងកូនទាំងបីនាក់នេះ បានរៀនប្រឈមមុខនឹងអតីតកាល ហើយ រីករាយនឹងដំណើរកម្សាន្តរបស់ខ្លួន។


FELICITE by ALAIN GOMIS (France and Senegal/2017/123 min)

Félicité sings in a bar in Kinshasa. When her 14-year-old son has a motorcycle accident, she goes on a frantic search through the streets of Kinshasa, a world of music and dreams. And her path crosses that of Tabu.
MARCH 8th | 10:00 AM | French Institute
MARCH 10th | 5:30 PM | French Institute

Screenings in partnership with the French Institute and the Cinemathèque Afrique

អ្នកម្តាយហ្វេលីស៊ីតេ ដោយ អាឡេន ហ្គោមីស (បារាំង​ និង​ សេនីលហ្ហា/ ២០១៧/ ១២៣នាទី)

ហ្វេលីស៊ីតេ ជាអ្នកចម្រៀងក្នុងបារ ក្នុងរដ្ឋធានីគីនសាហា ដែលជាពិភពនៃតន្រ្តីនិងក្តីសុបិន។ ដើម្បីព្យាបាលកូនប្រុសរបស់នាងដែលរងគ្រោះព្រោះគ្រោះថ្នាក់ចរាចរណ៍ នាងបានស្វះស្វែងរកលុយគ្រប់ច្រកល្ហក។ នៅក្នុងវេលាដ៏ពិបាកនេះ នាងក៏បានជួបបុរសម្នាក់ឈ្មោះ ថាប៊ូ។


HIDDEN RESERVES by VALENTIN HITZ (Austria, Germany, Switzerland/2016/96 min)

Vincent is an insurance salesman of a corrupt corporation that bleeds deceased debtors until their last penny. He starts rethinking his views on humanity when he meets Lisa, an activist who relentlessly questions the world and fights to make it better. Together, they celebrate a small victory against the all-powerful elite.

A beautifully shot science-fiction film, on a fictional world perhaps not so far from reality.

MARCH 6th | 8:30 PM | MAJOR Cineplex Sorya
MARCH 9th | 9:15 PM | LEGEND – Stung Meanchey

អ្នកបម្រុងសម្ងាត់ ដោយ វ៉ាឡេនទីន ហីតស៍ (អូទ្រីស-អាល្លីម៉ង់-ស្វីស /២០១៦/ ៩៦នាទី)

វ៉ាំងសង់គឺជាមនុស្សគ្មានមេត្តាម្នាក់ ដែលធ្វើការដូចទាសករឱ្យក្រុមហ៊ុនទុច្ចរិតមួយ ដែលមិនលើកឱ្យកូនបំណុលណាទាំងអស់។ គាត់ចាប់ផ្តើមពិចារណាឡើងវិញពីទស្សនៈនិងទង្វើររបស់ខ្លួនចំពោះមនុស្សជាតិ ក្រោយពេលបានជួបនឹង លីហ្សា ដែលជាសកម្មជនមានសំណួរមិនចេះចប់ និង តស៊ូគ្រប់យ៉ាងដើម្បីភាពប្រសើរឡើងរបស់ពិភពលោក។ ពួកគេទាំងពីរនាក់បានអបអរចំពោះជ័យជំនះក្នុងការប្រឆាំងនឹងពួកអ្នកមានអំណាច។

នេះជាភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ តែមិនខុសឆ្ងាយពីការពិតក្នុងសង្គមពេកនោះទេ។


HIROSHIMA by HIDEO SEKIGAWA (Japan/1953/105 min)

The film is about the bombing of Hiroshima, Japan, in 1945 at the end of World War II. It covers the horrific aftermath  following the detonation of an atomic bomb on humans for the first time in history. This rare film involved 90,000 actual survivors re-enacting the tragedy they went through.

MARCH 8th | 1:30 PM | Chaktomuk Theatre

ហ៊ីរ៉ូស៊ីម៉ា ដោយ ហៃដេអូ សេគីកាវ៉ា (ជប៉ុន/ ១៩៥៣ / ១០៥នាទី)

រឿងនេះនិយាយពីការទម្លាក់គ្រាប់បែកបរិមាណូដំបូងបំផុតទៅលើ ទីក្រុងហ៊ីរ៉ូស៊ីមា ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ដែលបានសម្លាប់ជនស្លូតត្រង់ជាច្រើន និងបង្កភាពភ័យខ្លាច និង បញ្ហាប្រឈមសម្រាប់ជប៉ុន ក្រោយហេតុការណ៍នេះ។ ភាពយន្តដ៏កម្រនេះ មានការចូលរួមសម្តែងពីមនុស្សចំនួន៩ម៉ឺននាក់ ដែលពួកគេជាជនរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនោះផងដែរ។


POINT MAN by PHIL BLATTENBERGER (USA/2018/106 min)

Vietnam, April 1968. Soldiers in a U.S. Army Fire Team are deeply divided by racial tensions and moral crises, adding to the crushing pressures of combat in a war nobody wants to fight. Tension reaches new heights when their search-and-destroy mission in the Mekong Delta goes terribly wrong.

MARCH 9th | 4:15 PM | LEGEND – City Mall
MARCH 11th | 3:00 PM | MAJOR Cineplex Sorya

ប្រធានក្រុមបេសកកម្ម ដោយ ផីល ប្លាតថេនប៊ែហ្គឺ (អាមរិក /២០១៨ / ១០៦នាទី)

ក្នុងខែមេសា ឆ្នាំ ១៩៦៨ នៅប្រទេសវៀតណាម កងទ័ពជើងគោកអាមេរិកមានជម្លោះបែកបាក់គ្នាយ៉ាងខ្លាំង ព្រោះរឿងប្រកាន់ពូជសាសន៍ និង បញ្ហាសីលធម៌ ដោយបន្ថែមពីលើសម្ពាធដ៏ធ្ងន់ធ្ងរពីការប្រយុទ្ធគ្នាក្នុងសង្គ្រាមដែលគ្មាននរណាម្នាក់ចង់ច្បាំងនោះឡើយ។ ភាពតានតឹងកាន់តែខ្លាំងមួយកម្រិតថែមទៀត នៅពេលបេសកកម្មរុករក និង កម្ទេច របស់ពួកគេនៅតំបន់មេគង្គ ខុសផ្លូវទាំងស្រុង។

 


KING OF PEKING by SAM VOUTAS (China, USA/2017/88 min)

Big Wong and Little Wong are a close-knit father-son duo, living in China in the 90’s, at a time when home entertainment is taking its first steps. Together, they travel around with a mobile cinema projecting Hollywood movies for local villagers. Unexpected events force Big Wong to take up a job as a janitor in an old Beijing movie theatre, to make enough money to keep his son with him.

A must-see comedy gem, an endearing father-son story and a love letter to cinema.

MARCH 6th | 12:00 PM | LEGEND – City Mall
MARCH 10th | 9:20 AM | LEGEND – TK Avenue

ស្តេចនៃប៉េកាំង KING OF PEKING ដោយ សេម វ៉ូតាស់ (ចិន-អាមេរិក/២០១៧/៨៨នាទី)

នៅប្រទេសចិន ក្នុងទសវត្សរ៍ទី ៩០ ខណៈការកម្សាន្តតាមផ្ទះបានចាប់ផ្តើមជាលើកដំបូង មានឪពុកនិងកូនពីរនាក់ឈ្មោះ វ៉ុង ដូចគ្នា បានធ្វើដំណើរជុំវិញភូមិ តាមរយៈរោងភាពយន្តចល័តរបស់ខ្លួន ដើម្បីបញ្ចាំងភាពយន្តហូលីវូដ ឲ្យអ្នកភូមិមើល។ រឿងរ៉ាវនឹកស្មានមិនដល់បានកើតឡើងនិងបង្ខំឲ្យឪពុករូបនេះធ្វើការជាអ្នកសម្អាតរោងភាពយន្តទីក្រុងប៉េកាំង ដើម្បីមានលទ្ធភាពអាចបន្តការរស់នៅជាមួយកូនប្រុសរបស់ខ្លួន។


PASSAGE OF LIFE by AKIO FUJIMOTO (Japan/2017/99 min)

A family of refugees from Burma is living in Japan. One day, they get a letter that will change their lives forever… Based on a true story, this is a tale of love across borders.

An outstanding and timely drama directed with remarkable maturity by the first time director Akio Fujimoto.

MARCH 8th | 9:30 AM | Prime Cineplex Sovanna
MARCH 11th | 9:20 AM | LEGEND – Stung Meanchey

ដំណើរនៃស្នេហា ដោយ អាគីយ៉ូ ហ្វីជីម៉ូតុ (ជប៉ុន /២០១៧/ ៩៩នាទី)

គ្រួសារជនភៀសខ្លួនមួយបានចាកចេញពីប្រទេសភូមាមករស់នៅប្រទេសជប៉ុន។ ថ្ងៃមួយ ពួកគេទទួលបានសំបុត្រមួយច្បាប់ដែលនឹងផ្លាស់ប្តូរជីវិតរបស់ពួកគេជារៀងរហូត…រឿងនេះផ្អែកទៅលើរឿងពិតមួយដែលនិយាយពីស្នេហាឆ្លងដែន។

ភាពយន្តដ៏លេចធ្លោ និងពោរពេញដោយភាពចាស់ទុំនេះ ជាស្នាដៃដឹកនាំដំបូងពីផលិតករ អាគីយ៉ូ ហ្វីជីម៉ូតុ។


KFC by LE BINH GIANG (Vietnam/2017/69)

Pure evil exists. It lives in Hanoi, in a small house that has been partly converted into an operating-theatre-torture-chamber. The cannibalistic doctor and his fat son are addicted to human flesh. A cycle of cruelty is set in motion, as this amoral violence is inevitably passed on to the next generation.

A “body-horror” film, not for the faint-hearted.

MARCH 7th | 9:30 PM | LEGEND – TK Avenue
MARCH 10th | 3:00 PM | Prime Cineplex Sovanna

ខេអេហ្វស៊ី ដោយ ឡេ ប៊ីញ ជៀង (វៀតណាម/២០១៧/៦៩នាទី)

កុំគិតថាគ្មានបិសាចលើកលោកនេះឲ្យសោះ។ វារស់នៅក្នុងទីក្រុងហាណូយ ក្នុងផ្ទះតូចមួយដែលបានក្លាយទៅជាកន្លែងធ្វើទារុណកម្មនិងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ របស់លោកគ្រូពេទ្យនិងកូនប្រុសដែលចូលចិត្តស៊ីសាច់មនុស្ស។

ភាពសាហាវយង់ឃ្នងទាំងអស់នេះត្រូវបានផ្ទេរទៅឲ្យក្មេងៗជំនាន់ក្រោយដោយមិនអាចប្រកែកបាន។

ខ្សែភាពយន្ដបែបភ័យរន្ធត់នេះ  មិនស័ក្តិសមចំពោះមនុស្សខ្សោយបេះដូងនោះទេ។


MARLINA AND MURDER IN FOUR ACTS by MOULY SURYA (Indonesia/2017/93 min)

Marlina is a young widow, living alone in a remote house with the embalmed corpse of her deceased husband. When robbers arrive, entitled by centuries of male domination, to steal her livestock and rape her, Marlina has only her courage and intelligence to rely on. The next day finds her on the road, with a severed head in one hand and a sabre in the other.

Powerful, provocative, and visually stunning Indonesian take on the “feminist western” genre.

MARCH 6th | 4:00 PM | MAJOR Cineplex Sorya
MARCH 11th | 9:30 AM | Prime Cineplex Sovanna

ម៉ាលីណា និង ឃាតកម្មទាំង៤ករណី ដោយ ម៉ូលី ស៊ូរីយ៉ា (ឥណ្ឌូនេស៊ី /២០១៧/ ៩៣នាទី)

ម៉ាលីណា ជាស្ត្រីមេម៉ាយវ័យក្មេង ដែលរស់នៅផ្ទះដាច់ស្រយាលពីគេ ជាមួយនឹងសពប្តីរបស់នាង។ ចោរបានចូលប្លន់ និងរំលោភនាង ម៉ាលីណាមានតែភាពក្លាហាននិងប្រាជ្ញាប៉ុណ្ណោះដើម្បីតតាំងនឹងពួកចោរទាំងនោះ។ ថ្ងៃបន្ទាប់ នាងបង្ហាញខ្លួននៅលើដងផ្លូវ ដោយដៃម្ខាងកាន់ក្បាលមនុស្ស និង ដៃម្ខាងទៀតកាន់ដាវ។

 


SNOW WOMAN by KIKI SUGINO (Japan/2017/95 min)

One snowy night, in a mountain hut, Minokichi, a hunter, sees a snow woman kill his mentor Mosaku.
“Should you tell anyone, I will take your life” she says, then drifts off. A year later, Minokichi meets and marries a beauty named Yuki. She bears him a daughter, Ume. 14 years pass and Ume blossoms into a radiant lady who befriends a sickly Mikio, the village leader’s son and Mosaku’s distant relative. Mikio soon dies in the same hut as Mosaku, with his body showing the same frostbite scars. Minokichi is reminded of that horrid night, and wonders what it was that he saw, and who Yuki really is.

MARCH 9th | 6:30 PM | MAJOR Cineplex Aeon
MARCH 10th | 11:05 AM | LEGEND – Stung Meanchey

នារីព្រិល ដោយ គីគី ស៊ុហ្គីណូ (ជប៉ុន/២០១៧/៩៥នាទី)

ជារឿងព្រេងនិទានខ្មោចមិនចេះសាបរលាបរបស់ជប៉ុន ដែលនិយាយពីខ្មោចស្រីស្លៀតឈុតព័ណ៌ស ហើយនាងអាចសម្លាប់មនុស្សបានដោយគ្រាន់តែប្រើដង្ហើមត្រជាក់។ ថ្វីបើរឿងនេះជារឿងខ្មោចបែបភ័យរន្ធត់ ប៉ុន្តែហាក់បង្កប់រឿងពាក់ព័ន្ធនឹងជំនឿ និង ការសមាធិច្រើនជាង។ ភាពយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនា។

 


SOUND OF SILENCE by BIJUKUMAR DAMODARAN (India/2017/87 min)

Set in a beautiful Himalayan valley, a neglected and abandoned mute boy loses his mother at birth and is furiously neglected by his father. When his father goes behind bars, the boy stares at a lonely and deserted life ahead. His relationship with an elderly Buddhist monk helps him to detach from his voiceless suffering and explores the bond that each creation shares with nature. He fights an inner battle for love.

MARCH 6th | 12:15 PM | LEGEND – Stung Meanchey
MARCH 7th | 4:00 PM | MAJOR Cineplex Sorya

សំឡេងនៃភាពស្ងប់ស្ងាត់ ដោយ ប៊ូជូគូម៉ា ដាមូដារ៉ាន់ (ឥណ្ណា /២០១៧/៨៧នាទី)

រឿងនេះនិយាយពីក្មេងប្រុសគម្នាក់ដែលម្តាយស្លាប់ក្រោយបង្កើតរូបគេ និង ត្រូវបានឪពុកបោះបង់ចោល។ ពេលឪពុកជាប់គុក គេមើលឃើញពីភាពឯកានិងភាពទទេរស្អាតនៃជីវិតនាពេលខាងមុខរបស់ខ្លួន។ទំនាក់ទំនងរបស់គេនិងព្រះសង្ឃចំណាស់មួយអង្គ បានជួយគេឲ្យរម្ងាប់ភាពឈឺចាប់ និង ស្វែងរកទំនាក់ទំនងរវាងសត្វលោកនិងធម្មជាតិ។ រឿងនេះបង្ហាញពីការប្រយុទ្ធនៅក្នុងចិត្តដើម្បីសេចក្តីស្រឡាញ់។


THE TABLE by JONG-KWAN KIM (Korea/2016/72 min)

At a table and over a period of a day, four different conversations take place. The conversations are between an actress and her ex-boyfriend, a man and a woman who had a one night stand, a woman and the woman who will play her mother at her wedding and, lastly, a woman about to marry and her ex-boyfriend.

Four of Korea’s brightest actresses headline this drama that grapples with romantic dilemmas.

MARCH 7th | 12:00 PM | LEGEND – Stung Meanchey
MARCH 11th | 11:30 AM | Prime Cineplex Sovanna

តុ ដោយ ជុង ក្វាន់គីម (កូរ៉េ/២០១៦/ ៧២នាទី)

សាច់រឿងនេះគឺជាការសន្ទនានៅតុកាហ្វេពីប្រធានបទផ្សេងៗគ្នា ដូចជា ការសន្ទនារវាងតួសម្តែងស្រី និង អតីតសង្សាររបស់នាង សម្ព័ន្ធភាពស្នេហាមួយរាត្រីរបស់បុរសនិងនារីមួយគូ ស្រី្តម្នាក់ដែលដើរតួជាម្តាយរបស់នារីម្នាក់ទៀត នៅក្នុងមង្គលការរបស់នាង និង ចុងក្រោយ គឺនារីម្នាក់ដែលជិតរៀបការនឹងសង្សារចាស់របស់នាង។

វត្តមានតារាសម្តែងស្រីឆ្នើមរបស់កូរ៉េ ចំនួន៤ដួង នៅក្នុងរឿងនេះនឹងបង្ហាញពីការព្យាយាមដោះស្រាយបញ្ហាស្នេហាដ៏ពិបាកទាំងអស់នេះ។