OUTSTANDING FIRST FILMS

This program is proposed in partnership with “Premiers Plans d’Angers”, a well-established event dedicated to showcasing yearly first films of emerging European talents. Over the year, they have proven the quality of their selection and network through the discovery and promotion of outstanding filmmakers.

Selection in partnership with the French Institute.

កម្មវិធីភាពយន្តដំបូងដែលលេចធ្លោជាងគេ

កម្មវិធីនេះ មានការសហការជាមួយ​ “Premiers Plans d’Angers”  ដែលរៀបចំជាប្រចាំឆ្នាំដើម្បីបញ្ចាំងភាពយន្តដំបូងដែលមានភាពលេចធ្លោជាងគេរបស់សមិទ្ធិករអឺរ៉ុបជំនាន់ក្រោយ។

កម្មវិធីនេះបានបង្ហាញពីគុណភាពនៃការការជ្រើសរើសភាពយន្ត និង ការបង្កើតបណ្តាញទំនាក់ទំនង របស់ខ្លួន តាមរយ:ការស្វែងរកនិងលើកកម្ពស់សមិទ្ធិករភាពយន្តដែលពូកែៗ។ ការជ្រើសរើសនេះ ត្រូវបានធ្វើឡើងក្នុងភាពជាដៃគូនឹងវិទ្យាស្ថានបារាំង។

A TASTE OF INK (COMPTE TES BLESSURES) by MORGAN SIMON (France/2016/80 min)

Charismatic singer of a hard rock band, Vincent, 24, has already tattooed half of his body. With his angel’s face and his incandescent gaze, the world belongs to him. But the arrival of a new woman in the life of his father awakens tensions. Vincent no longer intends to retain his anger or his desire.

MARCH 7th | 4:45 PM | French Institute
MARCH 9th | 6:15 PM | French Institute

រសជាតិទឹកខ្មៅ ដោយ ម័រហ្កេន ស៊ីម៉ុន (បារាំង/ ២០១៦/៨០នាទី)

វ៉ាំងសង់ វ័យ២៤ឆ្នាំ ជាតារាចម្រៀងរ៉ក់ដ៏មានមន្តស្នេហ៍ ដែលមានស្នាមសាក់ពាក់កណ្តាលខ្លួន។ ពិភព​លោកទាំងមូលជារបស់គេ ដោយសារតែមុខមាត់និងរូបរាងដ៏សង្ហា។ ប៉ុន្តែ វត្តមានរបស់ស្រ្តីម្នាក់ដែលចូលមកក្នុងជីវិតរបស់ប៉ាគេ ធ្វើឲ្យបញ្ហាបានកើតឡើង។ វ៉ាំងសង់ គ្មានបំណងទប់កំហឹង ឬការចង់​បាន​របស់ខ្លួនទៀតនោះឡើយ។


PARIS LA BLANCHE by LIDIA TERKI (France/2016/86 min)

At the age of 70, Rekia decides to leave her village in Kabylie to go to Paris. All by herself, she travels across the Mediterranean sea to bring Nour, her husband, back home. But her hero, the war veteran, the one who has been providing for his family from abroad for the past 40 years, has become a stranger.

MARCH 6th | 5:30 PM | French Institute
MARCH 9th | 4:45 PM | Bophana Audiovisual Resource Center

ប៉ារីសព័ណ៌ស  ដោយ លីឌីយ៉ា ថឺគី (បារាំង/ ២០១៦/ ៨៦នាទី)

នៅក្នុងវ័យ៧០ឆ្នាំ រីគីយ៉ាបានចាកចេញពីភូមិរបស់គាត់នៅខេត្តកាប៊ីលី ក្នុងប្រទេស អាល់ហ្សេរី  ទៅកាន់ទីក្រុងប៉ារីស។ គាត់ធ្វើដំណើរដោយខ្លួនឯងដោយឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីយក ណួ ដែលជាប្តីរបស់គាត់មកវិញ។ ប៉ុន្តែ បុរសដែលគាត់បានទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំនិងបានចិញ្ចឹមគ្រួសារនេះអស់៤០ឆ្នាំមកហើយពីចម្ងាយនោះ បានក្លាយទៅជាជនចម្លែកម្នាក់ទៅវិញ។


HOPE by BORIS LOJKINE (France/2014/86 min)

On his clandestine journey from Cameroon to Europe through the Sahara desert, Léonard meets Hope, a Nigerian girl who’s following the same dream.

MARCH 8th | 12:15 PM | Bophana Audiovisual Resource Center
MARCH 10th | 1:30 PM | French Institute

ក្តីសង្ឃឹម ដោយ ប័ររីស ឡូគីន (បារាំង/២០១៤/ ៨៦នាទី)

លីអូណាដ បានធ្វើដំណើរស្ងាត់ៗពី ប្រទេសខាមេរ៉ូន ទៅ អឺរ៉ុប ដោយឆ្លងកាត់ វាលខ្សាច់សាហារ៉ា ហើយគេបានជួបនឹងក្មេងស្រីជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្មោះ ហូប ដែលមានក្តីសុបិនដូចគ្នា។


INSECURE (QUI VIVE) by MARIANNE TARDIEU (France/2014/83 min)

Cherif hates his day job as a security guard in the mall. He is trying to get his nursing degree without success. He likes Jenny, a girl he met on the bus. His life is complicated by a band of teenagers who harasses him daily.

MARCH 8th | 12:30 PM | French Institute
MARCH 10th | 11:45 AM | French Institute

គ្មានសុវត្ថិភាព ដោយ ម៉ារ៉េននី ថាឌៀ (បារាំង/២០១៤/ ៨៣នាទី)

ឆេរីហ្វ ស្អប់ការងារជាសន្តិសុខនៅក្នុងផ្សារណាស់ ហើយគេរៀនមិនជាប់ផ្នែកគិលានុប្បដ្ឋាកនោះទេ បើទោះគេខំប្រឹងប្រែងយ៉ាងណាក៏ដោយ។ ឆេរីហ្វចូលចិត្តចេននីណាស់ ហើយពួកគេបានស្គាល់គ្នានៅលើឡានក្រុង។ ជីវិតរបស់ឆេរីហ្វជួបរឿងស្មុគស្មាញច្រើនដោយសារតែក្មេងមួយក្រុមតាមធ្វើបាបគេមិនស្វាង។

 


PATIENTS by GRAND CORPS MALADE AND MEDHI IDIR (France/2016/110 min)

Patients is the story of a rebirth, a chaotic journey of victories and defeats, tears and bursts of laughter, but above all encounters: we do not heal alone.

MARCH 9th | 8:00 PM | French Institute
MARCH 10th | 8:00 PM | French Institute

អ្នកជំងឺ ដោយ ហ្ក្រេន​ ខបស៍ ម៉ាឡេឌី និង ម៉េដហី អាយដ័រ (បារាំង/ ២០១៦/ ១១០នាទី)

ដំណើររឿងនេះនិយាយពីការរៀនរស់សាជាថ្មី  ភាពចម្រូងចម្រាសនៃបរាជ័យនិងជោគជ័យ សំណើច និង ទឹកភ្នែក ដែលរសជាតិទាំងអស់នេះមិនមែនមានតែយើងម្នាក់ឯងដែលបានជួបប្រទះនោះទេ។