PANORAMA OF BHUTAN CINEMA

Bhutan’s film industry is young and developed modestly since it’s first productions in the late 1990s. With an average of 20 films per year, local Bollywood style films were produced for the national audience.

Nowadays, international interest emerges for Bhutan’s young independent filmmakers. Films by Kyentshe Norbu, Dechen Roder and Tashi Gyeltshen are now screened worldwide.

Contemporary Bhutanese Cinema brings the audience to a country with beautiful scenery, full of stories deeply rooted in the rich history and culture of Bhutan. Themes in the films touch social issues in a changing society, often from a Buddhist perspective.

The Panorama of Bhutan Cinema at the Cambodia International Film Festival 2018 brings a variety of contemporary films, features as well as shorts, introducing the most talented film directors from Bhutan.

*As part of its program, the CIFF also presents Bhutanese short films and documentaries. Details in the “Shortsand “documentary “- World in Motion” sections.

 

កម្មវិធីភាពយន្តប៊ូតាន

វិស័យភាពយន្តប៊ូតានហាក់នៅក្មេងខ្ចីនិងមានការរីកចម្រើនតិចតួចចាប់បើគិតពីការផលិតភាពយន្តតាំងពីចុងទសវត្សរ៍ទី៩០។ ភាពយន្តជាមធ្យមចំនួន២០ ត្រូវបានផលិតក្នុងមួយ ឆ្នាំៗ ដើម្បីបញ្ជាំងជូនប្រជាជនទូទាំងប្រទេស គឺបានយកតាមលំនាំរបស់ភាពយន្តប៊ូលីវូដ។

បច្ចប្បន្ន សមិទ្ធិករភាពយន្តវ័យក្មេងឯករាជ្យរបស់ប្រទេសនេះ កំពុងទទួលបានការចាប់ អារម្មណ៍ពីមជ្ឈដ្ឋានអន្តរជាតិ។ជាក់ស្តែងដូចជាភាពយន្តរបស់ យ៉េនស៊ី ន័របូ, ដេឆិន រ៉ូដឺ និង ថាស៊ី យ៉េលសេន ត្រូវបានចាក់បញ្ចាំងនៅទូទាំងពិភពលោក។

កម្មវិធីភាពយន្តប៊ូតាន នឹងនាំអារម្មណ៍ទស្សនិកជនឲ្យទៅឃើញទេសភាពដ៏ស្រស់ស្អាត រឿងរ៉ាវពាក់ព័ន្ធយ៉ាងជ្រាលជ្រៅនៅក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសនេះ។ រីឯប្រធានបទនៃរឿងគឺទាក់ទងនឹងបញ្ហាសង្គមដែលមានការផ្លាស់ប្តូរ ដោយស្រង់ចេញពីទស្សនៈ នៃពុទ្ធសាសនា។

កម្មវិធីភាពយន្តប៊ូតានដែលនឹងចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០១៨ នាំមកនូវ ភាពយន្តថ្មីល្អៗចម្រុះគ្នានាសម័យបច្ចប្បន្ន ទាំងរឿងខ្នាតវែងនិងខ្នាតខ្លី  ដែលជាស្នាដៃរបស់អ្នកដឹកនាំប្រកបដោយទេពកោសល្យបំផុត។

*មហោស្រពភាពយន្តអន្តរជាតិ សូមបង្ហាញកម្មវិធីមួយទៀត​របស់មហោស្រពប៊ូតាន​គឺ ភាពយន្ត​ខ្លី​ និង ភាពយន្ត​ឯកសារ​ 

 

NORBU, MY BELOVED YAK by PELDEN DORJI (Buthan/2006/90min)

Samten Norbu, 20, lives in the mountains herding yaks for a rich man in a faraway town called Gasa. Growing up, he develops an inseparable bond with a baby calf – also called Samten Norbu. When Norbu, the yak, is sacrificed for a marriage ritual, Norbu, the young man, is inconsolable. He leaves his village and decides to become a lama. He wanders around the country until he finally finds back the spirit of his beloved yak.

MARCH 9th | 4:00 PM | MAJOR Cineplex Sorya
MARCH 10th | 11:05 AM | LEGEND – TK Avenue

ន័របូ កូនគោជាទីស្រឡាញ់របស់ខ្ញុំ ដោយ ផេលដេន ដ័រជី (ប៊ូតាន់/ ២០០៦/ ៩០នាទី)

សេមតេន ន័របូ វ័យ២០ឆ្នាំជាអ្នកឃ្វាលគោឲ្យគ្រួសារអ្នកមានមួយដែលរស់នៅឆ្ងាយពីទីក្រុងកាសា។ ធំធាត់និងដឹងក្តីជាមួយនឹងហ្វូងគោ ធ្វើឲ្យសេមតេន ន័របូ មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដូចបងប្អូនជាមួយនឹងកូនគោមួយក្បាលដែលមានឈ្មោះថា សេមតេន ន័របូ ដែរ។ ភាពសោកសង្រេងនិងការឈឺចាប់ដែលគ្មានអ្វីជួសបាន បានកើតឡើងចំពោះ បុរសគង្វាលគោរូបនេះ ដោយសារតែ ន័បូរ ដែលជាកូនគោជាទីស្រឡាញ់របស់គេ ត្រូវបានសម្លាប់ដើម្បីពិធីមង្គលការ។ គេបានសម្រេចចិត្តចេញពីភូមិ ហើយបួសជាសង្ឃឡាម៉ា ដើរត្រាច់ចរគ្រប់ទីកន្លែង រហូតគេបានជួបនឹងព្រលឹងកូនគោជាទីស្រឡាញ់ ។


KUSHUTHARA, PATTERN OF LOVE by KARMA DEKI (Buthan/2014/92 min)

One single thread weaves the story of the past and present lives of two people. Two people born on the opposite sides of the world, destined to meet, and realize karmic conditions and their consequences. On the surface, it is a typical “boy-meets-­girl” theme, but only on the surface.

MARCH 8th | 2:15 PM | French Institute
MARCH 11th | 10:00 AM | Bophana Audiovisual Resource Center

អ៊ូស៊ូថារ៉ា ៖ គំរូស្នេហា ដោយ កាមា ដេគី (ប៊ូតាន់ / ២០១៤ / ៩២នាទី)

ស្នេហារវាងមនុស្សពីរនាក់ដែលនៅជើងមេឃម្ខាងម្នាក់ តាមរយៈសសៃអំបោះតែមួយដែលបានតម្រូវឲ្យពួកគេជួបគ្នា ហើយចងចាំនូវកម្មដែលបានសាង និង ផលវិបាកនៃស្នេហារបស់ខ្លួន។ ផ្ទៃរឿងហាក់គ្រាន់តែជាស្នេហាស្រីនិងប្រុសមួយគូ តែធាតុពិតគឺមានអ្វីលើសពីនេះដែលអ្នកស្មានមិនដល់។


PROPHECY by ZURI RINPOCHE (Buthan/2016/84 min)

When an ancient Buddhist scripture is discovered, a Buddhist monk embarks on a long

journey in search of a young boy destined to reincarnate into the next Lama, to propagate Buddhadharma for all sentient beings.

MARCH 7th | 3:00 PM | MAJOR Cineplex Aeon
MARCH 9th | 4:30 PM | MAJOR Cineplex Aeon

ទំនាយ ដោយ ហ្សូរី រីនផូចឈ៍ (ប៊ូតាន់/២០១៦/ ៨៤នាទី)

ក្រោយគម្ពីរពុទ្ធសាសនាបុរាណត្រូវបានរកឃើញ ព្រះសង្ឃមួយអង្គបានចាប់ផ្តើមស្វែងរកក្មេងប្រុសម្នាក់ដែលវាសនាចារថាគេចាប់ជាតិជាសង្ឃឡាម៉ា ដើម្បីផ្សព្វផ្សាយពីធម៌ព្រះពុទ្ធទៅកាន់សត្វលោកទាំងឡាយ។