TRIBUTE TO LY BUN YIM

Ly Bun Yim was born in 1942 in Koh Sotin district, in Kampong Cham province. He had an illustrious and productive career as a filmmaker during the famous “Golden Age” of Cambodia.

In 1961, he created the company Runteas Pich Pheap Yun (Flash Diamond Pictures) and produced Runteas Kroursa (Thunderbolt in the Family), his first film, starring himself and the actress Sun Mony. The film was a popular hit, retelling the contemporary story of a family that broke apart because they mistreated each other.

Ly Bun Yim produced many more films in the years leading to the Khmer Rouge, including Sobbeseth (1965), Puthisen Neangkorngrey (1967), Ithik Sovan Chan Kesor (1969), A Somkorm Banh Lolok (1970), Slab Ros Pruos Samdey (1970), Orn Euy Srey Orn (1972), Chamnorng Day Tek Phnek (1974), and Sessamuth (1975), right before the fall of Phnom Penh.

 

លោកលី ប៊ុនយីម កើតនៅឆ្នាំ១៩៤២ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងគ្រួសារកសិករមួយ។ កាលពីកុមារភាពលោកបានចូលរៀននៅវត្តមហាលាភ រួចបន្ដចូលរៀននៅឡេកូលព្រីម៊ែរ (école primaire) បន្ទាប់មកទៀតលោកចូលរៀនវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។ នៅពេល​នោះ ខាងសហរដ្ឋអាមេរិក បានបង្កើតកម្មវិធីមួយ ដោយអោយកូនសិស្សថតរូបផ្ញើទៅប្រលងនៅអាមេរិក។ ជាលទ្ធផល លោកជាប់លេខ១គឺបានរង្វាន់ធំជាងគេ។ នេះគឺជាឧប្បនិស្ស័យរបស់លោក ដែលឈានទៅចាប់អាជីពភាពយន្ដដ៏រុងរឿងមួយ។

លោកលី ប៊ុនយីម បានបើកផលិតកម្មរន្ទះពេជ្រភាពយន្ដនៅឆ្នាំ១៩៦១ ខ្សែភាពយន្ដដំបូងមានចំណងជើងថា រន្ទះគ្រួសារ កាលនោះលោកបានសម្ដែងជាតួឯកផ្ទាល់នឹងតួឯកស្រីឈ្មោះ សាន់ មុនី។ រន្ទះគ្រួសារជារឿងបែបសម័យ រៀបរាប់ពីគ្រួសារបែកបាក់ បាញ់ប្រហារ កំសត់ និរាសព្រាត់ប្រាស់ លាយឡំនឹងភាពកំប្លុងកំប្លែង ធ្វើអោយអ្នកមើលជក់ចិត្តដិតអារម្មណ៍ស្ទើរគ្រប់ៗគ្នា។ នៅគ្រានោះ គេនៅចងចាំថាមានទស្សនិកជនច្រើនដែលបានចូលទស្សនារឿងនេះយ៉ាងច្រើនកុះករ។ បន្ទាប់មក លោកបានបន្ដផលិតខ្សែភាពយន្ដជាបន្ដទៀត ដោយនៅក្នុងនោះ គឺនៅឆ្នាំ១៩៦៥ លោកផលិតបានរឿងសព្វសិទ្ធិ, ឆ្នាំ១៩៦៧រឿងពុទ្ធិសែននាងកង្រី, ឆ្នាំ១៩៦៩រឿងអដ្ឋិសុវណ្ណច័ន្ទកេសរ, ឆ្នាំ១៩៧០រឿងអាសំគម បាញ់លលក ព្រមទាំងរឿងស្លាប់រស់ព្រោះសម្ដី, ឆ្នាំ១៩៧២រឿងអនអើយ ស្រីអន, ឆ្នាំ១៩៧៤រឿងចំណងដៃទឹកភ្នែក និង នៅឆ្នាំ១៩៧៥ គឺមុនរបបខ្មែរក្រហម លោកបានផលិតស្នាដៃថ្មីមួយទៀតមានឈ្មោះថា សេះសមុទ្រ

រូបភាព​ដោយៈ គឹម​ ហាក់​

12 SISTERS by Ly Bun Yim (Cambodia/1967/116 min)

12 sisters made him famous and is considered as one of the masterpieces of Ly Bun Yim’s work, in part helped by the special effects he used to bring blood, an earthquake as well as flying pigs and horses to the screen. This is the story of twelve beautiful sisters whose existence is full of hardships, because of sins they committed in a previous life. Puthisen, the youngest sister’s son, becomes a hero for them.

MARCH 7th | 6:30 PM | Chaktomuk Theatre 

*Cambodia Premier with the restore vision, Read full story 

ពុទ្ធិសែននាងកង្រី ដោយ លោកលី ប៊ុនយីម( កម្ពុជា / ១៩៦៧ / ១១៦នាទី)
ខ្សែភាពយន្ត​នេះ​មានល្បីល្បាញ និងត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្នាដៃឯករបស់​លោក​លី ប៊ុនយីម​ ក្នុង​ចំណោម​ស្នាដៃរបស់​គាត់​ជាច្រើនទៀត។
បងប្អូនស្រី១២នាក់ ​មានជីវិតយ៉ាងវេទនា ដោយសារតែកម្មដែលពួកនាងបានប្រព្រឹត្តិពីអតីតជាតិ។ នាងពៅប្រសូត្របានបុត្រាមួយអង្គ​ឈ្មោះពុទ្ធិសែនដែលនឹងក្លាយជាវីរបុរស​របស់​ នាង​ទាំង១២…

ថ្ងៃទី៧ ខែមីនា ម៉ោង៦:៣០ ល្ងាច នៅសាល​មហោស្រព​ចតុមុខ​

*ចាក់​បញ្ជាំង​សារជា​ថ្មី​ដំបូង​គេ​បង្អស់​នូវ​ភាពយន្ត​ដែល​បាន​ស្តារ​គុណភាពឡើង​វិញ អាន​បន្ត​


SOBASITH​ by Ly Bun Yim (Cambodia/1965/112 min)

In this classic love story, Sovan Kesor and Sobasith are together as a couple, both flying birds. When Sovan Kesor  begins suspecting that Sobasith is cheating on her, she tragically throws herself into a fire and vows never to speak to men in her future reincarnation. Sobasith follows in the fire, promising to see her again in the next life. Reborn as the daughter of the King, Sovan Kesor remains faithful to her vow and continues to ignore men. Against her will, the King promises to marry her to any man who would make her talk.

MARCH 6th | 3:45 PM | Chaktomuk Theatre 

សព្វសិទ្ធិ៍ ដោយ លោកលី ប៊ុនយីម( កម្ពុជា / ១៩៦៥ / ១១២នាទី)

រឿងរ៉ាវស្នេហា ​រវាង​សុវណ្ណកេសរ និង​សព្វសិទ្ធិ៍ ដែល​ពីជាតិមុន​ជាចាបពូកប្ដីប្រពន្ធ​។ នាង​ហើរចូលភ្លើង​ព្រោះគិតថាប្ដីក្បត់​ ដោយសច្ចាថា​លែងនិយាយរកមនុស្សនៅជាតិក្រោយ។ សព្វសិទ្ធិ៍ហើរចូលភ្លើង​តាមក្រោយនាង ដោយសច្ចាថាឲ្យបានជួបគ្នា​ទៀត​នៅជាតិក្រោយ។ ដោយសារសម្បថនេះ សុវណ្ណកេសរអត់និយាយរកមនុស្សប្រុសសោះ ឃើញដូច្នេះព្រះបិតានាង​សម្រេចព្រះទ័យរៀបអភិសេកនាង​ឲ្យ​ ទៅបុរសណាដែលអាចធ្វើឲ្យនាងព្រមនិយាយជាមួយបាន។

ថ្ងៃទី៦ ខែមីនា ម៉ោង៣:៤៥ ល្ងាច នៅសាល​មហោស្រព​ចតុមុខ​

 


KHMER AFTER ANGKOR by Ly Bun Yim (Cambodia/1972/123 min)

Chey and Suos are good friends, despite having different family backgrounds. Their close tie also comes from learning martial arts with the same master. However, soon after finishing their study – their worlds are turned upside down. Both fall in love with the same woman. This love triangle leads to a chain of sad events.

MARCH 6th | 6:30 PM | Chaktomuk​ Theatre
MARCH 8th | 10:00 AM | Bophana Audiovisual Resource Center

អនអើយស្រីអន ដោយ លោកលី ប៊ុនយីម( កម្ពុជា / ១៩៧២ / ១២៣នាទី)

ជ័យ​ និង សួស ជា​សិស្សរួមគ្រូ និងស្រឡាញ់គ្នាខ្លាំងណាស់​។ សួស ​ជា​កូន​គហបតី ឯ​ជ័យ​​ជា​កូន​ច្បង​ក្នុង​គ្រួសារក្រីក្រក៏ដោយ​។ ប៉ុន្ដែពេលរៀនចប់ គ្រប់យ៉ាងក៏ផ្លាស់ប្ដូរ​។​ ពួកគេស្រឡាញ់នារីតែម្នាក់ដូចគ្នា គឺនាងអន។ រឿងរ៉ាវស្នេហាត្រីកោណកម្សត់មួយក៏បានកើតឡើង។

ថ្ងៃទី៦ ខែមីនា ម៉ោង៦:៣០ ល្ងាច នៅសាល​មហោស្រព​ចតុមុខ​
ថ្ងៃទី៨ ខែមីនា ម៉ោង១០:០០ ព្រឹក នៅមជ្ឍមណ្ឌល​សោតទស្សន៍​បុប្ជាណា​​