TRIBUTE TO RAOUL PECK

Raoul Peck is one of the most prominent Haitian filmmakers. Mr. Peck is also acclaimed worldwide – earning an Oscar nomination and multiple awards, as well as previously serving as Haiti’s Minister of Culture and joining the Jury at the Cannes and Berlin festivals. His films depict unique stories part of a wider complex and troubled human History, with particular focus on power struggles and fights against oppression.

This program is set up in partnership with the French Institute and the Cinemathèque Afrique.

ការរម្លឺកដល់ស្នាដៃលោក រ៉ាអ៊ូល ផេក

លោក រ៉ាអ៊ូល ផេក ជាសមិទ្ធិករភាពយន្តដ៏ល្បីម្នាក់ក្នុងប្រទេសហៃទី។ លោក ផេក ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយស្នាដៃរបស់លោកត្រូវបានយកទៅប្រកួតជ្រើសរើសក្នុងកម្មវិធីពានរង្វាន់អូស្ការ និង ឈ្នះពានរង្វាន់ដទៃទៀតផងដែរ។ ក្នុងពេលកន្លងទៅ លោកក៏បានបម្រើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ហៃទី និង ធ្វើជាមេប្រយោគក្នុងមហោស្រពភាពយន្តក្រុងប៊ែរឡាំងនិងក្រុងកាន។ ភាពយន្តរបស់លោកបានបង្ហាញពីប្រវត្តិសាស្ត្របញ្ហារបស់មនុស្សដែលមានភាពស្មុគស្មាញខ្លាំង និងរំលេចកម្លាំងនៃការតស៊ូនិងរើបម្រាស់ចេញពីការគៀបសង្កត់។

កម្មវិធីនេះរៀបចំឡើងដោយមានការសហការជាដៃគូជាមួយវិទ្យាស្ថានបារាំង និង កម្មវិធីភាពយន្តអាព្រិក។

HAITIAN CORNER by RAOUL PECK (West Germany, France, USA, Haïti/1987/102 min)

Haitian Corner is a small Haitian bookstore in New York, where Haitian exiles meet at the time of the dictatorship of Duvalier. One of them, Joseph Bossuet, spent seven years in Haitian prisons, where he was tortured before taking refuge in New York. One day, he seems to recognize one of his torturer. His life becomes a nightmare, fueled by his drive for revenge.

MARCH 6th | 2:30 PM | French Institute
MARCH 9th | 2:15 PM | French Institute

Screenings in partnership with the French Institute and the Cinemathèque Afrique

ហៃទី ខ័រណឺ ដោយ រ៉ាអ៊ួល ផេក (អាល្លឺម៉ង់ខាងលិច-បារាំង-អាមេរិក- ហៃទី/ ១៩៨៧ / ១០២នាទី)

ហៃទីខ័រណឺនិយាយពីតូបលក់សៀវភៅតូចមួយរបស់ជនជាតិហៃទីដែលបើកនៅទីក្រុងញ៉ូយ៉ក ហើយវាជាកន្លែងដែលអ្នកនិរទេសជនជាតិហៃទី ជួបគ្នានៅក្នុងរបបដឹកនាំផ្តាច់ការរបស់ ឌូវ៉ាលីយ៉េ។ ចូសិប ប៊ូសសិត បានរងទារុណកម្មក្នុងគុកនៅប្រទេសហៃទីអស់រយៈពេលប្រាំពីរឆ្នាំ មុនពេលដែលគេអាចភៀសខ្លួនទៅទីក្រុងញ៉ូយ៉ក។ ថ្ងៃមួយគេហាក់ដូចជាចំណាំមុខអ្នកដែលបានធ្វើទារុណកម្មលើគេកាលពីមុន។ភ្លើងកំហឹងនៃការសងសឹកបានដុតរោលជីវិតគេទាំងមូលឲ្យធ្លាក់នៅក្នុងសុបិនអាក្រក់។


LUMUMBA by RAOUL PECK (Belgium/2000/114 min)

Patrice Lumumba, a hero of Congolese independence, is not yet 30 when the upheavals of a botched decolonization propel him to the forefront of the international political scene. Sent to jail on multiple occasions for inciting disorder and riots, he quickly rises from modest postal clerk to Prime Minister of one of the richest countries in Africa. He becomes one of the most vilified figures in an intense Cold War period. His tragic destiny was programmed early on: he is assassinated only 3 months after his election.

MARCH 7th | 1:00 PM | Bophana Audiovisual Resource Center
MARCH 10th | 8:00 PM | Bophana Audiovisual Resource Center

Screenings in partnership with the French Institute and the Cinemathèque Afrique

លូមុមបា ដោយ រ៉ាអ៊ួល ផេក (ប៊ែលហ្សិក /២០០០/ ១១៤នាទី)

មិនទាន់អាយុ៣០ឆ្នាំផង ប៉ាទ្រិក លូមុមបា បានក្លាយជាវីរបុរសនៃឯករាជ្យភាពរបស់កុងហ្គោ

ខណៈដែលមានភាពចលាចលក្នុងការរំដោះប្រទេសឲ្យរួចផុតពីអាណានិគម បានជំរុញឲ្យគេក្លាយជាបុគ្គលលេចធ្លោម្នាក់នៅក្នុងឆាកនយោបាយអន្តរជាតិ។ ទោះបីគេជាប់គុកជាច្រើនលើកពីបទញុះញង់ឲ្យមានភាពរញ៉េរញ៉ៃ និងកុបកម្មយ៉ាងណាក៏ដោយ ក៏ប៉ាទ្រិក លូមុមបា បានប្រែក្លាយខ្លួនពីបុគ្គលិកប្រៃសណីយ៍ធម្មតា ទៅជា នាយករដ្ឋមន្ត្រីនៃប្រទេសមួយក្នុងចំណោមប្រទេសដ៏មានជាងគេបំផុតនៅទ្វីបអាព្រិក ហើយមានការបង្ខូចជាច្រើនអំពីរូបគេនៅក្នុងអំឡុងសម័យសង្រ្គាមត្រជាក់។ ប៉ុន្តែគេបែរជាមិនអាចកែប្រែសោកនាដកម្មនៃជីវិតរបស់គេបានឡើយ ពោលគឺគេត្រូវបានធ្វើឃាតត្រឹមតែបីខែប៉ុណ្ណោះបន្ទាប់ពីការជាប់ឆ្នោត។


YOUNG KARL MARX by RAOUL PECK (Germany/2017/138 min)

In 1844, Karl Marx, on the road to exile with his wife Jenny, meets Friedrich Engels, son a factory owner interested in the English proletariat. Together, they navigate troublesome times and preside over the birth of the labor movement, which until then had been mostly unorganized. Follow two brilliant, insolent young men from good families spearhead the most complete political transformation of the world since the Renaissance.

MARCH 8th | 11:10 AM | LEGEND – TK Avenue
MARCH 11th | 9:20 AM | LEGEND – TK Avenue

កាល់ ម៉ាកស៍ ក្មេង ដោយ រ៉ាអ៊ួល ផេក (អាល្លឺម៉ង់/២០១៧/ ១៣៨នាទី)

នៅក្នុងឆ្នាំ ១៨៤៤ កាល់ ម៉ាកស៍ បាននិរទេសខ្លួនជាមួយនឹងភរិយារបស់គេគឺចេននី ហើយតាមផ្លូវ គេបានជួបកូនប្រុសរបស់ម្ចាស់រោងចក្រម្នាក់ ឈ្មោះ ហ្វ្រេឌ្រិច អេនហ្កល ដែលមានចំណាប់អារម្មណ៍ទៅលើរឿង វណ្ណៈរបស់កម្មករដែលគ្មានជំនាញ នៅប្រទេសអង់គ្លេស។ ពួកគេទាំងពីរនាក់បានឆ្លងកាត់បញ្ហាយ៉ាងច្រើនជាមួយគ្នា និងបានបង្កើតចលនាពលកម្ម មួយដែលក្រោយមកភាគច្រើនគឺគ្មានការរៀបចំនោះទេ។ បុរសទាំងពីរនាក់នេះបានដឹកនាំការផ្លាស់ប្តូររបបនយោបាយស្ទើរតែទាំងស្រុងក្នុងពិភពលោកចាប់តាំងពីសម័យរ៉េណឺសង់។