WINDOW ON THE MONS FESTIVAL

Since 1984, the well-established Mons International Film Festival in Belgium is dedicated to discover artistic and popular movies. This program set in partnership with the Mons Festival and the support of Wallonia-Brussels Delegation in Vietnam gathers a diversity of quality films from Belgium and beyond.

ភាពយន្ត​នៃមហោស្រពអន្តរជាតិ​ទីក្រុងម៉ុងស៍

មហោស្រពភាពយន្តទីក្រុងម៉ុងស៍នៅប្រទេសប៊ែលហ្សិកបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៤ ដើម្បីស្វែងរកភាពយន្តដែលប្រកបដោយសិល្បៈរស់រវើកនិងល្បីល្បាញ។កម្មវិធីនេះប្រមូលផ្តុំទៅដោយភាពយន្តដែលមានគុណភាពនិងចម្រុះបែបជាច្រើន ពីប្រទេសប៊ែលហ្សិក ហើយត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូជាមួយមហោស្រពភាពយន្តទីក្រុងម៉ន និង ឧបត្ថម្ភគាំទ្រដោយ Wallonia-Brussems Delegation ប្រចាំប្រទេសវៀតណាម។

JUST TO BE SURE (ÔTEZ-MOI D’UN DOUTE) by Carine Tardieu (France, Belgium/2017/100min)

Erwan, a rather stoic French bomb disposal expert, loses grip when he learns that his father, isn’t his actual father. Discreetly, he leads his personal investigation until he traces back his biological father. As happiness never comes alone, he also meets and begin courting the irresistible Anna. Things become complicated when he finds out that Anna, is actually his half-sister…

A romantic comedy with Cecile de France and Francois Damien.

MARCH 6th | 6:00 PM | MAJOR Cineplex Aeon
MARCH 10th | 4:00 PM | MAJOR Cineplex Aeon

ត្រូវតែច្បាស់ ដោយ ការីណេ តាដៀអេ (បារាង-ប៊ែលហ្សិក / ២០១៧ / ១០០នាទី)

អៀវ៉ាន ជាអ្នកជំនាញខាងដោះមីន បានតក់ស្លុតយ៉ាងខ្លាំងក្រោយដឹងថាឪពុកដែលចិញ្ចឹមគេតាំងពីតូចមកគឺមិនមែនជាឪពុកបង្កើតរបស់គេ។ គេបានព្យាយាមស្វែងរកឪពុកបង្កើតរបស់ខ្លួនដោយស្ងាត់ៗ ហើយក៏បានជួបនិងស្រឡាញ់គ្នាជាមួយអេនណា។ជារឿងអកុសល អេនណា គឺជាប្អូនស្រីរបស់គេសោះ…

ជាភាពយន្តបែបកំប្លែង និង មនោសញ្ចេតនា ដែលសម្តែងដោយ សេសីឡេ ដឺ ហ្វ្រង់ និង ហ្វ្រង់កូស ដាមីយ៉េន។


LERD (A MAN OF INTEGRITY) by MOHAMMAD RASOULOF (Iran/2017/117 min)

Reza lives with his wife and son, secluded and surrounded by nature in Northern Iran, where they farm freshwater fish. Their peaceful existence is disturbed when a powerful company, with close links to the government and local authorities, takes control of nearly every aspect of the regional life. Villagers become involved in local rings within a larger corruption network.

MARCH 7th | 12:00 PM | LEGEND – City Mall
MARCH 11th | 11:00 AM | LEGEND – City Mall

ឡឹដ (ជនសុចរិត) ដោយ មហាម៉េត រ៉ាសូលូហ្វ (អ៊ីរ៉ង់ / ២០១៧ / ១១៧នាទី)

រ៉េហ្សា រស់នៅយ៉ាងសុខសាន្តជាមួយប្រពន្ធនិងកូនប្រុស ដោយប្រកបរបរនេសាទត្រី នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ង់។ ក្តីសុខទាំងមូលរបស់ពួកគេត្រូវបានបំផ្លាញដោយសារតែក្រុមហ៊ុនដ៏មានអំណាចមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និតនឹងរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន បានកាន់កាប់អ្វីៗស្ទើរតែគ្រប់យ៉ាងរបស់ប្រជាជននៅក្នុងតំបន់នេះ។ រឿងនេះបង្ហាញពីភាពអយុត្តិធម៌និងអំពើពុករលួយនៅក្នុងសង្គមអ៊ីរ៉ង់។


BYE BYE GERMANY by SAM GARBARSKY(Germany, Luxembourg, Belgium/2017/102 min)

David Berman and his friends, all Holocaust survivors, have only one purpose: to go to America as soon as possible. For this they need money. The smooth-talking businessman focuses on what the Germans now need most: fine bed linens nicely wrapped in amusing stories. Close to his aim, David is not only deprived of his savings but also overtaken by his shady past.

A light comedy that brings the audience back in time, with beautiful costumes and sets.

MARCH 7th | 8:30 PM | MAJOR Cineplex Sorya
MARCH 9th | 6:15 PM | MAJOR Cineplex Sorya

លាហើយអាល្លឺម៉ង់ ដោយ សេម ហ្កាបាស្គី (អាល្លឺម៉ង់-លុចសំបួរ-ប៊ែលហ្សិក /​ ​​២០១៧ / ១០២នាទី)

ដេវីដ បឺរមេន និង មិត្តរបស់គេ ដែលបានរួចជីវិតពីការសម្លាប់រង្គាល មានគោលបំណងតែមួយគត់ គឺការទៅរស់នៅអាមេរិក តែចាំបាច់ត្រូវមានលុយ។ ជិតសម្រេចបំណងទៅហើយ ប៉ុន្តែលុយសន្សំរបស់គេមិនត្រឹមតែខ្វះប៉ុណ្ណោះទេ ថែមទាំង ត្រូវពាក់ព័ន្ធនឹងអំពើខុសច្បាប់ដែលគេបានធ្វើពីមុនទៀតផង។

ជាភាពយន្តលាយឡំនឹងកំប្លែងតិចតួច តែនាំអារម្មណ៍ទស្សនិកជនឲ្យជក់ចិត្តនឹងទីតាំងនិងសម្លៀកបំពាក់ដ៏ស្រស់ស្អាតនាសម័យនោះ។


FORTUNATA by SERGIO CASTELLITTO  (Italy/2017/103 min)

A young mother with a failed marriage behind her, fights daily for her dream to open a hair salon, challenging her fate in an effort to gain her independence and right to happiness.

Screened at the Cannes Festival (France) where actress Jasmine Trinca  won Un Certain Regard Jury Award for Best Performance.

MARCH 8th | 11:20 AM | LEGEND – City Mall
MARCH 10th | 11:10 AM | LEGEND – City Mall

មានសំណាង ដោយ សឺជីយ៉ូ ខាស្តេលលីតតូ (អ៊ីតាលី / ២០១៧ / ១០៣នាទី)

ក្រោយបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ នាងបានក្លាយជាម្តាយទាំងវ័យក្មេង ប៉ុន្តែនាងមិនបានបោះបង់ក្តីសុបិនក្នុងការបើកហាងកែសម្ផស្សនោះទេ ពោលគឺនាងបានជំនះតតាំងនឹងវាសនាដើម្បីក្លាយជាមនុស្សឯករាជ្យ និង ក្តោបក្តាប់សុភមង្គលរបស់ខ្លួន។

រឿងនេះបានចាក់បញ្ចាំងនៅមហោស្រពក្រុងកាន ដែល តួស្រី ចាស្មីន ទ្រីនកា បានឈ្នះពានតួសម្តែងល្អបំផុត (Un Certain Regard Jury Award for Best Performance)។