WORLD IN MOTION

FINDING PHONG By Thao Tran PHUONG  and Swann DUBUS (Vietnam/2015/92 min)

Since his childhood in a small Vietnamese town, Phong felt himself like a girl  prisoner into a boy’s body. After coming to the university at 20 in Hanoi, he discovered that he was not alone in this predicament. He dreamed to “find himself” and decided to physically change sex, several years later. Phong’s story is chronicled through his intimate video journal, through encounters with his family, friends, workmates and doctors – all of whom must come to terms with the boy’s determination to exist as a complete girl.

ស្វែងរកផុង ដោយ ត្រាន់ ភួង ថៅ និង ស្វាន់ ដុយបូស (វៀតណាម/២០១៥/៩២នាទី)
តាំងពីនៅក្មេងក្នុងភូមិតូចមួយនៃប្រទេសវៀតណាម ផុងមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាមនុស្សស្រី ដែលជាប់ឃុំក្នុងសំបកខ្លួនមនុស្សប្រុស។ បន្ទាប់ពីចូលរៀននៅមហាវិទ្យាល័យនៅទីក្រុងហាណូយពេលអាយុ២០ឆ្នាំ ផុង ក៏សម្គាល់ឃើញថា គាត់មិនមែនមានតែម្នាក់ឯងទេ ដែលមានអារម្មណ៍បែបនេះ។ សុបិនរបស់គាត់គឺការស្វែងរកខ្លួនឯងឲ្យឃើញ ហើយគាត់ក៏សម្រេចចិត្តកែភេទជាស្រីប៉ុន្មានឆ្នាំក្រោយមក។ រឿងរ៉ាវរបស់ ផុង ត្រូវបានកត់ត្រាទុកតាមរយៈកាសែតវីដេអូ ដែលមានការចូលរួមពីគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងវេជ្ជបណ្ឌិត ដើម្បីបង្ហាញពីការប្ដេជ្ញារបស់ក្មេងប្រុសម្នាក់នេះក្នុងការក្លាយជាមនុស្សស្រីពេញលេញ។


STRONGER THAN BULLETS By Matthew MILLAN (USA/2015/87min)

Millan and his Libyan friend refugee in USA chronicle the burgeoning Libyan revolution. He has found amidst the bloody fightings to overthrow a 42-year-old dictatorship, a defiant music scene. Hip-hop, heavy metal, rock, and blues take center stage. The musicians become the leading voices of the revolution. Some are paying the ultimate price. After a brief period of freedom, they are forced once again to practice in secret but they believe that “strings are stronger than bullets.”

ខ្លាំងជាងគ្រាប់កាំភ្លើង ដោយ ម៉ាទ្យូ មីឡាន (សហរដ្ឋអាមេរិក/២០១៥/៨៧នាទី)
មីឡាន និងមិត្តម្នាក់ជនជាតិលីប៊ី ដែលជាជនភៀសខ្លួននៅសហរដ្ឋអាមរិក នាំគ្នាថតភាពយន្តឯកសារអំពីបដិវត្តន៍នៅលីប៊ីដេលផ្ទុះឡើងយ៉ាងលឿន។ នៅចំកណ្ដាលការប្រយុទ្ធបង្ហូរឈាមដើម្បីទម្លាក់របបផ្ដាច់ការដែលកាន់អំណាចអស់៤២ឆ្នាំ មីឡានបានប្រទះឃើញឆាកតន្ត្រីតស៊ូមួយ។ តន្ត្រីហ៊ីបហប  រ៉ក់ និងប៊្លូ ប្រគំនៅលើវេទិកា។ សំឡេងតន្ត្រីករក្លាយទៅជាសំឡេងដឹកនាំបដិវត្តន៍។ ប៉ុន្តែបន្ទាប់ពីការមានសេរីភាពមួយរយៈពេលខ្លី ពួកគេក៏ត្រូវបង្ខំឲ្យធ្វើការសមជាសម្ងាត់ តែពួកគេជឿថា«ខ្សែហ្គីតាគឺខ្លាំងជាងគ្រាប់កាំភ្លើង»។


UN PAESE DI CALABRIA By Shu AIELLO and Catherine CATELA (Italy-France-Switzerland/2016/90min)

Like many villages in southern Italy, Riace has long suffered a massive rural exodus. One day, a boat carrying two hundred Kurds fails on the beach. Spontaneously, the inhabitants of the village help them. Little by little, migrants and villagers will rehabilitate the abandoned houses, relaunch businesses and secure a future in school. Thus every day for 20 years, the future of Riace reinvents itself.

ប្រទេសមួយនៃតំបន់កាឡាប្រ៊ីយ៉ា ដោយ ស៊ុ អៃឡូ និង កាតឺរីន កាតឺឡា (អ៊ីតាលី-បារាំង-ស្វីស/២០១៦/៩០នាទី)
ដូចភូមិជាច្រើនទៀតនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលីដែរ រីយ៉ាស់ជួបបញ្ហាប្រជាជនធ្វើចំណាកស្រុកច្រើន។ ថ្ងៃមួយ កប៉ាល់មួយដឹកជនជាតិឃៀតពីររយនាក់មកទើរនៅលើឆ្នេរ។ ភ្លាមៗនោះ ប្រជាជនក្នុងភូមិបានជួយពួកគេ។ បន្តិចម្ដងៗ ជនអន្តោរប្រវេសន៍ទាំងនេះ និងអ្នកភូមិធ្វើការរៀបចំផ្ទះដែលត្រូវគេបោះបង់ចោល បើកលក់ដូរជាថ្មី និងរៀបចំសាលារៀនឡើងវិញ។ ប៉ុន្តែអំឡុងពេល២០ឆ្នាំ អនាគតរបស់ភូមិរីយ៉ាស់ចេញជារូបរាងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។


– LATE ADDITION –


THE AFRICAN WHO WANTED TO FLY By Samantha BIFFOT (France-Gabon-Belgium/2015/70 min)

Today he is a star of dozens of kung fu films and working behind the camera with Jackie Chan’s crew. But how Luc Bendza, born in a small Gabonese town, became a kung fu master in an art that didn’t count any African before him?

This is the story of a kid who wanted to fly like Chinese fighters, so passionate he tackled his destiny and entered the legendary Shaolin Temple at the age of 15.
His saga begins when he’s 10 and starts shooting his own kung fu films with his friends in the streets of Koulamoutou…

បុរសអាហ្វ្រិក​ដែល​ចង់ចេះហោះ ដោយ សាម៉ាន់ថា ប៊ីហ្វូត (បារាំង-ហ្គាបុង-បែលហ្ស៊ិក/២០១៥/៧០នាទី)

ថ្ងៃនេះ គាត់​គឺ​ជា​តារា​មួយ​ក្នុង​ចំណោម​តារា​ជាង​ដប់​នៃ​ភាពយន្ត​កុងហ្វូ​ និង​ធ្វើ​ការ​ពី​ក្រោយ​កាម៉េរ៉ា​​ជាមួយ​​ក្រុម​ថត​របស់​ជែគី ចាន់ (ឈិនឡុង)។ ប៉ុន្តែ​លុច បែនហ្សា កើត​នៅ​ទីក្រុង​តូច​មួយ​នៃ​ប្រទេស​ហ្គាបុងទ្វីប​អាហ្វ្រិក តើ​គាត់​ក្លាយ​ជាគ្រូ​ក្បាច់​គុន​កុងហ្វូ​យ៉ាង​ដូចម្ដេច បើ​ពីមុន​មក​គេ​មិនដែល​ធ្លាប់​ឃើញ​មាន​បុរស​អាហ្វ្រិក​ក្នុង​សិល្បៈ​ក្បាច់​ គុន​នេះផង?

នេះ​គឺ​ជា​រឿង​​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ចង់ចេះ​​​ហោះលោត​ដូច​ក្នុង ​រឿង​ចិន គាត់​​​ក៏​សម្រេច​ចិត្ត​ចូល​វត្តសៅលិញ​​នៅ​អាយុ​១៥ឆ្នាំ​។
រឿង​​អស្ចារ្យ​​របស់​គាត់​​គឺ​ចាប់​ផ្ដើម​​នៅ​អាយុ​១០ឆ្នាំ ហើយ​ចាប់​ផ្ដើម​ថត​រឿង​កុងហ្វូ​តាមបែបផែន​របស់​គាត់​​​ ជាមួយ​មិត្តភក្តិ​នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​គូឡាមូទូ….