ដើម្បីកូន

ទើបតែថ្មីៗនេះ ក្រុមផលិតខ្សែភាពយន្តរឿង ដើម្បីកូន បានធ្វើពិធីក្រុងពាលី នៅកែងរបងរវត្តឧណ្ណាលោម ក្បែរផ្សារកណ្តាល ហើយក៏ចាប់ផ្តើមថត ដោយផ្តោតរូបភាពជីវិតពិតជាក់ស្តែង ដែលកើតឡើងលើជីវិតកំសត់របស់បុរសធាក់ស៊ីក្លូពិកាជើងម្នាក់ដែលមានឈ្មោះថាគុណ ក្នុងនោះគណនីហ្វេកបុក អ្នកដឹកនាំរឿងបានសរសេរថា ៖ ថ្វីត្បិតតែគុណពិការជើងមែន តែគុណខំប្រឹងណាស់ក្មួយអើយ ខំតត្រុកទាំងយប់ទាំងថ្ងៃ ខំធ្វើការគ្រប់បែបយ៉ាងគ្រប់ទីកន្លែង ក៏ព្រោះតែដើម្បីកូន! នេះជាសម្តីពិតពីមិត្តរួមស៊ីក្លូនៅផ្សារកណ្តាល! ខាងក្រោមនេះជាសកម្មភាពថតខ្សែភាពយន្តរឿង ដើម្បីកូន ដែលមើលឃើញហើយ ចង់ស្រក់ទឹកភ្នែក!