BEAUTIFUL PLANET

“Not just beautiful, though—the stars are like the trees in the forest, alive and breathing. And they’re watching me.”

—Haruki Murakami, Kafka on the Shore

Every night in Cambodia, stars continue to shine bright over the country’s breathtaking natural heritage. From wild elephants to Siamese crocodiles and even clouded leopards, some of the most iconic – and often endangered – species in the world come to life after the sun sets.

Indeed, though the Kingdom is still home to unique creatures and incredibly rich flora, human activity and rapid development have already destroyed huge swaths of nature and continue to threaten what remains of our precious environment.

Preservation and conservation are not challenges only in Cambodia. This year again, CIFF will present a range of films showcasing the relentless work of organizations and individuals who fight to protect fragile natural treasures around the world.

ដែនដីដ៏ស្រស់ស្អាត

កម្ពុជាជាព្រះរាជាណាចក្រដែលពោរពេញទៅដោយធនធានធម្មជាតិដ៏សម្បូរបែប និង ជាជម្រករបស់សត្វព្រៃដ៏កម្រក្នុងពិភពលោក​ ដូចជា សត្វដំរី និង ខ្លារខិនជាដើម។ ក៏ប៉ុន្តែ សកម្មភាពមនុស្ស និង សន្ទុះនៃការអភិវឌ្ឍន៍ បានគំរាមកំហែងដល់បរិស្ថានធម្មជាតិដ៏កម្រទាំងអស់នេះ។

ធម្មជាតិគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្ស។ ការសិក្សាស្វែងយល់ អំពីការបាត់បង់ព្រៃឈើ ធនធានទឹក ជីវិតសត្វព្រៃ និងបំរែបម្រួលអាកាសធាតុពិភពលោក ជាគោលការណ៍ចម្បងមួយ ដើម្បីធានាផលប្រយោជន៍និងនិរន្តរភាពនៃធនធានធម្មជាតិ។​

ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ  មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងនាំយកនូវភាពយន្តចម្រុះបែបស្តីពីបរិស្ថានក្នុងប្រទេសកម្ពុជានិងជុំវិញពិភពលោក មកជូនលោកអ្នកទស្សនា។