BEAUTIFUL PLANET

CURRENT SEA by CHRISTOPHER SMITH Malaysia, USA/2019/90 min

A feature-length, environmental thriller that follows investigative journalist, Matt Blomberg, and ocean activist, Paul Ferber, in their dangerous efforts to create a marine conservation area and combat the relentless tide of illegal fishing. Along the way a new generation of Cambodian environmentalists are inspired to create a better life for their people.  

សមុទ្រសព្វថ្ងៃ ដោយ​ គ្រីស្តូហ្វឺ ស្មីត ម៉ាឡេស៊ី,​​ អាមេរិក/ ២០១៩/ ៩០នាទី

ភាពយន្តឯកសារខ្នាតធំដ៏រំជួលចិត្តអំពីបរិស្ថាន ដែលដើរតាមអ្នកកាសែតស៊ើបអង្កេតម្នាក់គឺលោក Matt Blomberg និងសកម្មជនខាងដែនសមុទ្រលោក Paul Ferber ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគ្រោះថ្នាក់ក្នុងការបង្កើតតំបន់អភិរក្សសមុទ្រ និងការប្រយុទ្ធប្រឆាំងទៅនឹងការនេសាទខុសច្បាប់។ ទន្ទឹមនឹងនោះផងដែរ អ្នកបរិស្ថានកម្ពុជាជំនាន់ថ្មីត្រូវបានបំផុសគំនិតដើម្បីបង្កើតជីវិតមួយដែលប្រសើរសម្រាប់ប្រជាជនរបស់ពួកគេ។

 

 


THE BAMBOO BRIDGE by JUAN FRANCISCO SALAZAR Australia/2019/95 min

Every dry season, a 1.5km bamboo bridge has been built across the Mekong River to the island of Koh Pen in Cambodia. Every year, the bridge is dismantled in the wake of the monsoonal tides and recycled for the following year. In 2017, this bridge was built for the last time when a massive new government funded concrete bridge was inaugurated as the country embraces China’s One Belt One Road initiative.

ស្ពានឫស្សី ដោយ ជូអាន ហ្វ្រាន់ស៊ីស្កូ សាឡាហ្សា អូស្ត្រាលី / ២០១៩ / ៩៥ នាទី

រាល់រដូវប្រាំង ស្ពានឫស្សីប្រវែង ១,៥ គីឡូម៉ែត្រត្រូវបានគេសាងសង់ឆ្លងកាត់ទន្លេមេគង្គរហូតទៅដល់កោះប៉ែនក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ ស្ពាននេះត្រូវបានរុះរើបន្ទាប់ពីមានជំនោរខ្យល់មូសុង ហើយត្រូវបានកែច្នៃឡើងវិញសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំ ២០១៧ ស្ពាននេះត្រូវបានសាងសង់ជាលើកចុងក្រោយនៅពេលដែលស្ពាន បេតុងថ្មីមួយដែលទទួលបានមូលនិធិពីរដ្ឋាភិបាលត្រូវបានសម្ពោធ ខណៈដែលកម្ពុជាទទួលយកគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់ប្រទេសចិន។

Sunday 15th : 5:30 PM at Chaktomuk Theater
Thursday 19th : 4:30 PM at Chaktomuk Theater
Saturday 21st : 5:30 PM at Rosewood Hotel (Level 35)


JUNGLE GUARD by OUCH MAKARA Cambodia/2019/56 min

Portrays the life of a unique Buddhist monk community that has voluntarily assumed the role of protector of a large parcel of natural forest and its indigenous wildlife, fish and related resources.

ឆ្មាំព្រៃ ដោយ អ៊ូច មករា កម្ពុជា / ២០១៩ / ៥៦ នាទី

ភាពយន្តដែលបង្ហាញពីជីវិតរបស់សហគមន៍ព្រះសង្ឃនៃព្រះពុទ្ធសាសនា ដែលបានទទួលតួនាទីជាអ្នកការពារព្រៃឈើធម្មជាតិដ៏ធំ ព្រមទាំងសត្វព្រៃ ត្រី និងប្រភពដើមនៃធនធានធម្មជាតិផ្សេងៗទៀត។

Sunday 15th : 4:00 PM at Chaktomuk Theater
Monday 16th : 7:00 PM at Bophana Center
Thursday 19th : 8:00 PM at Bophana Center


NEIGHBORS TOGETHER – CAMBODIA ENVIRONMENT

Cambodia/2019/73min

A series of three short documentaries made in Cambodia as part of the Klahan 9 (BBC Media Action) program focusing on environment:  PLASTIC WASTE by Yiv Chhoy / RAISED BED GARDENING AND FAST FLOOD by Theng Panha / RAINWATER HARVESTING by Theng Panha.

អ្នកជិតខាងជាមួយគ្នា – បរិស្ថាននៅកម្ពុជា

កម្ពុជា/២០១៩/៧៣ នាទី

កម្រងភាពយន្តឯកសារខ្លីៗចំនួនបី ដែលត្រូវបានផលិតនៅកម្ពុជា ជាផ្នែកមួយនៃកម្មវិធី “ក្លាហាន៩” (BBC Media Action) ដែលផ្តោតទៅលើបរិស្ថាន ៖ វិបត្តិផ្លាស្ទិក ដោយ យីវ ឆូយ / ការដាំដំណាំលើធ្នើរ និងទឹកជំនន់លឿន ដោយ ថេង បញ្ញា / តម្រងទឹកភ្លៀង ដោយ ថេង បញ្ញា។


VDP SHORT DOCUMENTARIES

The Visual Documentary Project (VDP) was started in 2011 by the Center of Southeast Asian Studies (CSEAS), Kyoto University to offer a platform to young Southeast Asian directors to share their realities through documentaries. The project aims to build bridges between the filmmaking communities and the academia in Southeast Asia.

ENVIRONMENT IN SE ASIA

2013-2016/ 87min

WOMEN OF THE FOREST by INSHALLAH P. MONTERO (Malaysia) / THE SILENCE OF THE SUMMER by MAI DINH KHOI (Vietnam) / ECHOES FROM THE HILL by JIRUDIKAL PRASONCHOOM, PASIT TANDAECHANURAT (Thailand) / MORE THAN A TREE by PHILIPP DANAO, KHIN MYANMAR (Myanmar) / THE LAST GENERATION by DARANG MELATI Z, RIZA ANDRIAN (Indonesia).

ភាពយន្តឯកសារខ្នាតខ្លីរបស់ VDP

គម្រោងភាពយន្តឯកសារ VDP បានចាប់ផ្តើមក្នុងឆ្នាំ ២០១១ ដោយមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យក្យូតូ ដែលបានផ្ដល់ឱកាសឲ្យសមិទ្ធករភាពយន្តវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍ចែករំលែកនូវទិដ្ឋភាពពិតរបស់ពួកគេតាមរយៈភាពយន្តឯកសារ។ គម្រោងនេះមានគោលបំណងតភ្ជាប់គ្នារវាងសហគមន៍អ្នកផលិតភាពយន្ត និងអ្នកជំនាញក្នុងតំបន់អាស៊ីអាគ្នេយ៍។

បរិស្ថាននៅអាស៊ីអាគ្នេយ៍

២០១៣-២០១៦/៨៧ នាទី

នារីក្នុងព្រៃ ដោយ អ៊ីនសាឡា ភី ម៉ុនតេរ៉ូ (ម៉ាឡេស៊ី) / ភាពស្ងប់ស្ងាត់នៃរដូវក្ដៅ ដោយ ម៉ៃ ឌីញ ខ័រ (វៀតណាម) / សំឡេងលាន់ចេញពីភ្នំ ដោយ ជីរូឌីកាល់ ប្រាសុនឈូម, ប៉ាស៊ីត ថាន់ដេឆានុរ៉ាត (ថៃ) / លើសពីដើមឈើ ដោយ ហ្វីលីព ដាណាវ, ឃីន មីយ៉ានម៉ា (មីយ៉ាន់ម៉ា) / ជំនាន់ចុងក្រោយ ដោយ ដារ៉ាង មេឡាទី ហ្ស៊ី, រីហ្សា អេនទ្រៀន (ឥណ្ឌូនេស៊ី)។

Wednesday 18th : 4:45 PM at Legend Eden

 


A RIVER SCREAMS FOR MERCY by TOM FAWTHROP UK/2019/45 min

Exploring the effects of damming a great river such as the Mekong, this film highlights the dangers of their effects on biodiversity and fish populations, which millions of people rely on each year. An increase in damming operations is threatening to upset this delicate source of food in the near future, so what are the potential problems this may cause and are there any solutions to this?

ទន្លេមួយស្រែកអង្វរ ដោយ​ ថម ហ្វថ្រប់ អង់គ្លេស/២០១៩/៤៥ នាទី

វាបង្ហាញឲ្យឃើញពីផលប៉ះពាល់ជាច្រើនដោយសារការសាងសង់ទំនប់ទឹកកាត់ទន្លេធំៗ ដូចជាទន្លេមេគង្គ។ ភាពយន្តនេះរំលេចឲ្យឃើញពីគ្រោះមហន្តរាយដែលកើតចេញពីផលប៉ះពាល់ទៅលើជីវចម្រុះ និងហ្វូងត្រីជាច្រើន ដែលប្រជាជនរាប់លាននាក់តែងតែផ្ញើវាសនាលើជារៀងរាល់ឆ្នាំ។ ប្រតិបត្តិការសាងសង់ទំនប់ទឹកច្រើនឡើងៗកំពុងគំរាមកំហែងកាន់តែខ្លាំងដល់ប្រភពអាហារដែលងាយនឹងបាត់បង់បំផុតក្នុងពេលខាងមុខ។ តើអ្វីទៅនឹងក្លាយជាបញ្ហាធំបំផុត? ហើយមានដំណោះស្រាយដែរឬទេ?

Monday 16th : 7:45 PM at Rosewood Hotel (Level 35)
Tuesday 17th : 5:00 PM at Bophana Center
Thursday 19th : 2:00 PM at Rosewood Hotel (Level 35)
Friday 20th : 4:00 PM at Bophana Center
Saturday 21st : 7:15 PM at Rosewood Hotel (Level 35)


BEHIND INDIA. A LOOK FROM THEIR SOCIAL MOVEMENTS by FERNANDO VERA MORENO Spain/2018/78 min

Behind the contradictory realities that coexist in India today, are an increase of inequalities and the violation of fundamental rights to a large part of its population, especially of tribeswomen and of the lower castes who fight to make changes.

រឿងពីក្រោយឥណ្ឌា​ ទិដ្ឋភាពនៃបម្រែបម្រួលសង្គមរបស់ពួកគេ ដោយ​ ហ្វេណាដូ វេរ៉ា ម៉ូរេណូ អេស្ប៉ាញ​/ ២០១៨/ ៧៨នាទី

រឿងពីក្រោយ និងភាពផ្ទុយពីការពិត ​កើតឡើងស្របពេលគ្នាក្នុងសង្គមឥណ្ឌាសព្វថ្ងៃ គឺជាការកើនឡើងនៃវិសមភាព ​និង​​ការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងសភាពទូលំទូលាយនៃចំនួនប្រជាជនក្នុងតំបន់ ជាពិសេសស្រ្តីកុលសម្ព័ន្ធ ​​​និងស្រ្តីក្នុងវណ្ណៈទាប ដែលប្រឆាំងដើម្បីការផ្លាស់ប្តូរ។​

Wednesday 18th : 7:30 PM at Chaktomuk Theater
Friday 20th : 8:10 PM at Rosewood Hotel (Level 35)


RETHINK YOUR CLOTHES by CHARLOTTE BRUNEAU Luxembourg/2018/22 min

A short docu-fiction about two women who are seeking alternatives to fast fashion, a phenomenon that is keeping workers in the garment industry below the poverty line and affects buyers by tempting them into over-consumption.

គិតគូរពីខោអាវអ្នកឡើងវិញ ដោយ ឆាឡុត ប្រ៊ុយណូ លុចសំបួរ/ ២០១៨/ ២២នាទី

ភាពយន្តឯកសារប្រតិដ្ឋខ្លីអំពីនារីពីរនាក់ដែលព្យាយាមស្វែងរកវិធីច្នៃម៉ូដខោអាវឲ្យទាន់សម័យ ហើយវាបង្កទៅជាបាតុភូតដែលនាំឲ្យជីវភាពកម្មករក្នុងឧស្សាហកម្មកាត់ដេរធ្លាក់ចុះទៅក្រោមបន្ទាត់ភាពក្រីក្រ ហើយវាក៏ជះឥទ្ធិពលដល់អ្នកទិញផងដែរ ដោយពួកគេអាចឈានទៅរកការប្រើប្រាស់ច្រើនហួសកម្រិត។


THE DISPOSSESSED by MATHIEU ROY Canada, Switzerland/2017/182 min

An impressionist journey that sheds light on the daily strife of the world’s hungry farming class. In this era of industrialized agriculture, across the globe, people who produce food are paid less than almost any other profession.

លែងជាកម្មសិទ្ធិហើយ ដោយ ម៉ាធៀវ រ៉យ កាណាដា, ស្វ៊ីស / ២០១៧ / ១៨២ នាទី

ជាដំណើរមួយគួរឲ្យចាប់អារម្មណ៍ដែលឆ្លុះបញ្ចាំងពីការតស៊ូប្រចាំថ្ងៃនៃវណ្ណៈកសិកម្មដែលកំពុងអត់ឃ្លាន។ នៅក្នុងយុគសម័យកសិកម្មក្រោមទម្រង់ជាឧស្សាហកម្ម នៅទូទាំងពិភពលោកនេះ ប្រជាជនដែលផលិតស្បៀងអាហារបែរជាទទួលបានប្រាក់កម្រៃតិចជាងអ្នកប្រកបមុខរបរដទៃទៀតស្ទើរតែទាំងអស់។

Sunday 15th : 2:30 PM at Bophana Center
Wednesday 18th : 2:00 PM at Legend Premium (Exchange Square)
Friday 20th : 12:10 PM at Legend Premium (Exchange Square)


HONDAR 2050 by CESARE MAGLIONI Spain/2018/45 min

A trip to see what people don´t want to see. A local artist, the Basque coast and marine litter. The habits of each of us, the problem for all of us.

ហុងដា ២០៥០ ដោយ​ សេសា ម៉ាកលីអុងនី អេស្ប៉ាញ/ ២០១៨/ ៤៥នាទី

ជាដំណើរកម្សាន្ដមួយដែលគ្មានអ្នកណាចង់ឃើញ។ សិល្បករក្នុងស្រុក ឆ្នេរសមុទ្រ Basque ជាមួយសំរាមក្នុងសមុទ្រ។ ទម្លាប់របស់យើងម្នាក់ៗគឺជាបញ្ហារបស់យើងទាំងអស់គ្នា។

Tuesday 17th : 8:45 PM at Rosewood Hotel (Level 35)
Thursday 19th : 4:00 PM at Bophana Center
Friday 20th : 5:30 PM at Chaktomuk Theater


PEDRA DE GUARATIBA – A LOST PARADISE by LUIZ EDUARDO OZÓRIO Brazil/2019/105 min

A feature-length documentary about Pedra de Guaratiba, a fishing colony located on the coast of the municipality of Rio de Janeiro where, since the 1960s, numerous artists established their workshops.

PEDRA DE GUARATIBA – ឋានសួគ៌ដែលបាត់បង់ ដោយ លូអ៊ីស អេដឌូអាដូ អូហ្សូរីអូ ប្រេស៊ីល/ ២០១៩/១០៥នាទី

ភាពយន្តឯកសារស្ដីអំពី Pedra de Guaratiba ជាតំបន់អាណានិគមនេសាទស្ថិតនៅលើឆ្នេរសមុទ្រនៃទីក្រុង Rio de Janeiro ដែលសិល្បករជាច្រើនបានបង្កើតនូវសិក្ខាសាលារបស់ពួកគេនៅទីនោះតាំងពីអំឡុងឆ្នាំ ១៩៦០ មកម្ល៉េះ។

Sunday 15th : 7:10 PM at Legend City Mall


SEED: THE UNTOLD STORY by TAGGART SIEGEL & JON BETZ USA/2016/94 min

Few things on Earth are as miraculous and vital as seeds, worshiped and treasured since the dawn of humankind. SEED: The Untold Story follows passionate seed keepers protecting our 12,000 year-old food legacy.

គ្រាប់ពូជ : រឿងដែលមិនធ្លាប់ដឹង ដោយ ថេកហ្កាត ស៊ីហ្កេល និង ចន ប៊ែតស៍ សហរដ្ឋអាមេរិក / ២០១៦ / ៩៤ នាទី

មានរបស់ខ្លះលើភពផែនដីដែលអស្ចារ្យស្មានមិនដល់ និងមានសារៈសំខាន់ ដូចជាគ្រាប់ពូជ ដែលត្រូវបានគេគោរពបូជា និងរក្សាទុកជាទ្រព្យតាំងពីកំណើតនៃមនុស្សជាតិមក។ គ្រាប់ពូជ : រឿងដែលមិនធ្លាប់ដឹង ជារឿងរ៉ាវអំពីទឹកចិត្តនៃអ្នកថែរក្សាគ្រាប់ពូជ ដែលបានការពារគ្រាប់ពូជទាំងនោះទុកជាអាហារសម្រាប់មនុស្សជាតិដែលមានអាយុកាល ១២,០០០ ឆ្នាំមកហើយ។

Wednesday 18th : 7:30 PM at Rosewood Hotel (Level 35)
Thursday 19th : 6:00 PM at Chaktomuk Theater

 


SEEDS OF PERMACULTURE: TROPICAL PERMACULTURE by GREETJE MULDER & ROGIER VAN DER VOORT Netherlands/2014/88 min

An interactive documentary about permaculture in the tropics. Set against a beautiful Thai backdrop, the film takes a look at two permaculture education centers where visitors from all over the world come to educate themselves to be self sufficient, produce no waste, build their homes and gardens, but most of all they learn to build communities.

គ្រាប់ពូជកសិកម្មអចិន្ត្រៃយ៍ : កសិកម្មអចិន្ត្រៃយ៍ត្រូពិក ដោយ ហ្គ្រីតជេ មុលដឺរ និង រ៉ូហ្សេ វ៉ាន់ ដឺ វូត ហូឡង់/២០១៤/៨៨ នាទី

ភាពយន្តឯកសារបែបអន្តរសកម្មស្ដីអំពីកសិកម្មអចិន្ត្រៃយ៍នៅតំបន់ត្រូពិក។ ជាការតទល់នឹងផ្ទាំងខាងក្រោយដ៏ស្រស់ស្អាតរបស់ថៃ ភាពយន្តនេះនឹងនាំអ្នកទៅឃើញមជ្ឈមណ្ឌលអប់រំកសិកម្មអចិន្ត្រៃយ៍ពីរកន្លែង ដែលមានភ្ញៀវជាច្រើនជុំវិញពិភពលោកមកធ្វើទស្សនកិច្ច និងអប់រំខ្លួនឯងឲ្យក្លាយជាមនុស្សឯករាជ្យ គ្មានសំរាម ព្រមទាំងអាចសង់ផ្ទះ និងធ្វើសួនបាន ហើយជាពិសេស គឺពួកគេមករៀនពីការកសាងសហគមន៍តែម្ដង។

Thursday 19th : 2:00 PM at Bophana Center
Saturday 21st : 8:00 PM at Bophana Center


RIVERCIDE: THE SECRET SIX by KIM BYEONGKI Korea/2019/93 min

The Grand Canal project, Four Major Rivers Project, was one of the key pledges of former President Lee Myung Bak. When this project was confronted with national opposition, he withdrew saying that he was carrying out a project to save the four rivers. It was a lie.

RIVERCIDE: THE SECRET SIX ដោយ គីម ប្យុងគី កូរ៉េ / ២០១៩ / ៩៣ នាទី

គម្រោង Grand Canal ដែលត្រូវបានគេដឹងថាជាគម្រោងទន្លេធំទាំងបួននោះ គឺជាការសន្យាដ៏សំខាន់មួយរបស់អតីតប្រធានាធិបតី លី ម្យុងបាក់។ លុះគម្រោងនេះប្រឈមមុខនឹងការប្រឆាំងថ្នាក់ជាតិ លោកបែរជាដកខ្លួនចេញដោយនិយាយថា លោកកំពុងព្យាយាមអនុវត្តគម្រោងមួយដើម្បីជួយសង្គ្រោះទន្លេទាំងបួននោះទៅវិញទេ។​  តាមពិត វាគ្រាន់តែជាពាក្យកុហកប៉ុណ្ណោះ។

Thursday 19th : 3:00 PM at Rosewood Hotel (Level 35)
Friday 20th : 7:00 PM at Bophana Center
Saturday 21st : 8:15 PM at Rosewood Hotel (Level 35)


WE WILL NOT SELL OUR FUTURE by VELISSAROPOULOU NIKI Greece/2018/52 min

Dimitra and Garifalia are teenage girls living in the stunning region of Halkidiki, Northern Greece. When an open-air gold mining project brought to the region by the Canadian company “Eldorado Gold Corporation” threatens to become an unprecedented environmental disaster, the girls are drastically propelled into adult life.

យើងមិនលក់អនាគតយើងទេ ដោយ វេលីសារ៉ូពូលូ នីគី ក្រិក/២០១៨/៥២ នាទី

ឌីមីត្រា និង ហ្ការីហ្វាលីយ៉ា ជាក្មេងស្រីជំទង់ដែលរស់នៅក្នុងតំបន់មួយគួរឲ្យចាប់អារម្មណ៍នៅឯហាល់គីឌីគី ស្ថិតនៅភាគខាងជើងនៃប្រទេសក្រិក។ នៅពេលដែលគម្រោងរុករករ៉ែមាសបើកចំហមួយបានមកដល់តំបន់នេះដោយក្រុមហ៊ុនកាណាដាមួយឈ្មោះ “Eldorado Gold Corporation” ការគំរាមកំហែងបានកើតឡើង ហើយក៏បានក្លាយជាគ្រោះមហន្តរាយដល់បរិស្ថានដែលមិនធ្លាប់មានពីមុនមក។ ក្មេងស្រីត្រូវបានគេជំរុញឲ្យធ្វើការដូចជាមនុស្សពេញវ័យ។

Thursday 19th : 8:15 PM at Rosewood Hotel (Level 35)
Friday 20th : 5:30 PM at Bophana Center

 


UNTIL THE SUN DIES by CLAUDIO CARBONE Spain, Costa Rica/2019/76 min

The film follows the two friends, with different resistance strategies, but linked by a feeling of belonging to their roots. Adan reclaims the ancestral lands of the Terraba, while Byron travels to Panama to meet his mother community.

ទាល់តែព្រះអាទិត្យលិច ដោយ ខ្លូឌីអូ ខាបូន  អេស្ប៉ាញ, កូស្តារីកា / ២០១៩ / ៧៦ នាទី

ខ្សែភាពយន្តនេះនិយាយពីមិត្តសម្លាញ់ពីរនាក់ដែលមានយុទ្ធសាស្រ្តទប់ទល់ផ្សេងគ្នា ប៉ុន្តែត្រូវបានផ្សារភ្ជាប់គ្នាដោយអារម្មណ៍តែមួយកើតចេញពីឫសគល់របស់ពួកគេ។ អាដាន ព្យាយាមដណ្ដើមយកទឹកដីកេរដូនតារបស់ថេរ៉ាបា ស្របពេលដែលប៊ីរិនធ្វើដំណើរទៅប៉ាណាម៉ាដើម្បីជួបនឹងសហគមន៍កំណើតរបស់គាត់។

Sunday 15th : 8:00 PM at Bophana Center
Friday 20th : 2:00 PM at Rosewood Hotel (Level 35)