INTERNATIONAL

PARASITE by BONG JOON HO South Korea/2019/132 min

A poor family, the Kims, con their way into becoming the servants of a rich family, the Parks. But their easy life gets complicated when their deception is threatened with exposure.

បរាសិត ដោយ បុង ជុនហូ កូរ៉េខាងត្បូង/២០១៩/១៣២នាទី

គ្រួសារគីមដែល​ជាគ្រួសារក្រីក្រ​មួយ​បាន​ប្រើល្បិច​យ៉ាងប៉ិនប្រសប់ ដើម្បី​បាន​ធ្វើការ​ឲ្យ​គ្រួសារអ្នកមាន​មួយ គឺគ្រួសារផាក។ ប៉ុន្តែ​ជីវិត​សុខ​ស្រួល​របស់​ពួកគេ​ប្រែក្លាយ​ទៅ​ជា​ភាពស្មុគស្មាញ​ នៅពេល​ល្បិច​បោកប្រាស់​របស់​ពួកគេ​កំពុង​ត្រូវ​បានលាតត្រដាង។

Wednesday 18th : 7:00 PM at Legend Eden


ONCE UPON A TIME IN HOLLYWOOD by QUENTIN TARANTINO USA/2019/181 min

A faded television actor and his stunt double strive to achieve fame and success in the film industry during the final years of Hollywood’s Golden Age in 1969 Los Angeles.

កាលពីព្រេងនាយ​នៅហូលីវូដ ដោយ កង់តាំង តារ៉ង់ទីណូ អាមេរិក/២០១៩/១៨១នាទី

តារាទូរទស្សន៍​អាប់រស្មីម្នាក់ និង​តួ​ជំនួស​តារាម្នាក់​នេះ បាន​ប្រឹងរួមគ្នា​ដើម្បី​ស្ដារកេរ្តិ៍ឈ្មោះ និងភាព​ជោគជ័យ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​អំឡុង​ឆ្នាំចុងក្រោយ​នៃយុគសម័យមាស​របស់​ហូលីវូដ​ក្នុង​ឆ្នាំ​ ១៩៦៩ នៅ​ Los Angeles។

Tuesday 17th : 6:30 PM at Major Cineplex (AEON Mall 1)


LOVE AT SECOND SIGHT by HUGO GÉLIN France/2019/117 min

A man tries to make his wife fall in love with him again, after waking up in an alternate reality where she never knew him.

ស្រឡាញ់ជាលើកទីពីរ ដោយ អ៊ុយហ្គោ ហ្សេឡាំង

បារាំង/២០១៩/១១៧ នាទី

បុរសម្នាក់​ព្យាយាម​ធ្វើ​ឲ្យភរិយាគាត់​​ស្រឡាញ់​គាត់​ម្ដងទៀត បន្ទាប់​ពី​គាត់ភ្ញាក់​ពីដេកឡើង​ ហើយ​ស្ថិត​ក្នុងលោកក្រឡាប់ចាក់​មួយដែល​ប្រពន្ធ​គាត់​មិន​ដែល​ស្គាល់គាត់​ឡើយ​។

Monday 16th : 6:00 PM at Major Cineplex (Soriya)
Saturday 21st : 5:25 PM at Legend City Mall


ASHFALL by BYUNG-SEO KIM, HAE-JUN LEE South Korea/2019/130 min

Sleeping since 1903, at heigt of 2,744 m, a volcano erupts on Baekdu Mountain located on the Chinese-North Korean border. Armed with the threat of eruptions, a team of uniquely trained professionals from South and North Korea unite.

ភ្នំភ្លើង​មច្ចុរាជ ដោយ ប្យុងសូ គីម និង ​ហេជុន លី កូរ៉េខាងត្បូង/២០១៩/១៣០នាទី

បន្ទាប់​ពីស្ងប់ស្ងាត់​តាំង​ពីឆ្នាំ​ ១៩០៣ មក នៅរយៈកម្ពស់​ ២,៧៤៤ ម៉ែត្រ ភ្នំភ្លើង​មួយ​បានផ្ទុះ​ឡើងនៅ​លើ​ភ្នំបែកឌូ ស្ថិត​នៅ​ព្រំដែនរវាងចិន​ និង​កូរ៉េខាងជើង​។ ប្រឈមមុខ​នឹង​ការគំរាមកំហែងនៃ​បន្ទុះភ្នំភ្លើងនេះ ក្រុមអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលពិសេសពីកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានរួបរួមជាមួយគ្នា។

Wednesday 18th : 6:10 PM at Major Cineplex (Soriya)


THE CAVE by TOM WALLER Thailand/2019/104 min

When a soccer team of 12 boys, aged 11-16, and their 25-year-old coach is trapped deep inside a cave in Northern Thailand, thousands of volunteers and soldiers from around the world unite in a race against time to find them.

រូងភ្នំអាថ៌កំបាំង ដោយ ថម វ៉ាល័រ ថៃ/២០១៩/១០៤ នាទី

ក្រុមបាល់ទាត់មួយក្រុមដែលមានក្មេងប្រុស ១២ នាក់ អាយុចន្លោះពី ១១ ទៅ ១៦ឆ្នាំ និងគ្រូបង្វឹកម្នាក់ អាយុ ២៥ ឆ្នាំ បានជាប់ជ្រៅនៅក្នុងរូងភ្នំនៅភាគខាងជើងប្រទេសថៃ។ អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ និងទាហានជាច្រើនមកពីជុំវិញពិភពលោកបានរួមគ្នាប្រយុទ្ធនឹងពេលវេលាដើម្បីស្វែងរកពួកគេ។

Thursday 19th : 5:00 PM at Major Cineplex (AEON Mall 1)


SANGKAR by KABIR BHATIA Malaysia/2019/112 min

Adam, a cocky MMA fighter, wins a fight using dirty tactics and then when challenged outside the Cage,
unintentionally injures his opponent, Johan, in a street fight. As a result, Johan is paralysed. Guilt ridden
and worried, Adam tries to find out whether Johan knows that he is the culprit.

ទ្រុង ដោយ កាបៀ បាថ្យា ម៉ាឡេស៊ី/២០១៩/១១២ នាទី

អាដាម អ្នកប្រយុទ្ធក្បាច់ប្រដាល់ចម្រុះក្នុងទ្រុង MMA ដ៏មានអំណួតម្នាក់ បានឈ្នះការប្រយុទ្ធដោយប្រើកលល្បិចកខ្វក់។
ក្រោយមក ដៃគូប្រកួតរបស់គាត់ ចូហាន បានរងរបួសដោយអចេតនានៅក្នុងការប្រយុទ្ធក្រៅទ្រុងមួយលើដងផ្លូវ។ ជាលទ្ធផល ចូហានពិការ។ ដោយមានកំហុស និងការព្រួយបារម្ភ អាដាមបានព្យាយាមស្វែងរកថាតើចូហានដឹងថាគាត់ជាពិរុទ្ធជនដែរឬក៏អត់។

Friday 20th : 5:30 PM at Major Cineplex (AEON Mall 1)


DARK WATERS by TODD HAYNES USA/2019/126 min

A corporate defense attorney takes on an environmental lawsuit against a chemical company that exposes a lengthy history of pollution.

DARK WATERS ដោយ ថូដ ហាយនេស អាមេរិក/២០១៩/១២៦នាទី

ក្រុមហ៊ុន​មេធាវី​មួយ​បាន​ទទួល​ការពារក្ដី​រឿង​បរិស្ថាន​ ប្រឆាំង​នឹង​ក្រុមហ៊ុនគីមី​មួយដែល​បញ្ចេញ​​សារធាតុបំពុលមក​ជាយូរហើយ។

Saturday 21st : 5:00 PM at Legend Eden


JOHN DENVER TRENDING by ARDEN RODD CONDEZ Philippines/2019/100 min

A 14-year-old farmboy’s life is suddenly upended when a video of him brutally attacking a classmate went viral.

JOHN DENVER TRENDING ដោយ អាឌែន រ៉ូដ ខុនឌែស ហ្វីលីពីន/២០១៩/១០០ នាទី

ជីវិត​ក្មេងប្រុស​ស្រុកស្រែ​វ័យ​ ១៤ ឆ្នាំ​ម្នាក់​ បាន​ផ្លាស់ប្ដូរ​ក្រឡាប់ចាក់​អស់នៅ​ពេលដែល​វីដេអូ​​វា​​វាយគ្នា​ជាមួយ​មិត្ត​រួមថ្នាក់ម្នាក់​ត្រូវ​បានបែកធ្លាយ។

Sunday 22nd : 2:00 PM at Legend Premium (Exchange Square)


MEKONG 2030 by ANOCHA SUWICHAKORNPONG, ANYSAY KEOLA, PHAM NGOC LAN , SAI NAW KHAM, KULIKAR SOTHO

 Cambodia, Laos, Myanmar, Thailand, Vietnam/2019/

A collection of short narrative films that envision the future of the Mekong River from five different national and cultural perspectives. Set in the year 2030, they aim to both entertain and inspire audiences to actively protect this critical life source.

មេគង្គ​ ២០៣០ ដោយ អាណូឆា ស៊ូវីឆាកនពង្ស, អានីសាយ កែវឡា, ផាម ង៉ុក ឡាន, សាយ ណាវ ខាំ, សុទ្ធោ គុល្លិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម/​ ២០១៩/

ជាបណ្ដុំភាពយន្តបែបព្រេងនិទានខ្លីៗដែលប្រមើលមើលទៅអនាគតនៃទន្លេមេគង្គ ហើយវាកើតចេញពីទស្សនវិស័យជាតិ និងវប្បធម៌ចំនួន ៥ ខុសប្លែកពីគ្នា។ ជាមួយនឹងគោលដៅឆ្នាំ ២០៣០ ពួកគេមានគោលបំណងផ្ដល់ទាំងការកម្សាន្ត និងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមានភាពសកម្មក្នុងការការពារប្រភពជីវិតដ៏សំខាន់នេះ។

Friday 20th : 3:30 PM at Legend Premium (Exchange Square)
Saturday 21st : 2:00 PM at Rosewood Hotel (Level 35)
Saturday 21st : 4:00 PM at Major Cineplex (Soriya)


EXPIRATION DATE  by ANYSAY KEOLA Lao People’s Democratic Republic/2019/93 min

Kai accidentally found a special power… Seeing a ‘relationship’s end date’ by pulling his nose hair. Knowing his own love’s expiration date, he couldn’t escape fate either.

ថ្ងៃផុតកំណត់ ដោយ អានីសាយ កែវឡា ឡាវ/២០១៩/៩៣ នាទី

កៃ បានរកឃើញថាមពលពិសេសមួយ គឺថាមពលដែលអាចមើលឃើញ “ថ្ងៃបែកបាក់ស្នេហា” តាមរយៈការទាញរោមច្រមុះគាត់។ តែគាត់ក៏បានដឹងនូវថ្ងៃបែកបាក់ស្នេហារបស់គាត់ដែរ ហើយក៏មិនអាចរត់គេចពីវាសនាមួយនេះ។

Monday 16th : 4:00 PM at Major Cineplex (Soriya)
Saturday 21st : 6:30 PM at Major Cineplex (Soriya)


JUST LIKE THAT by KISLAY India/2019/109 min

Mrs. Sharma is the wife of a respected, small-time government employee in Allahabad. When her husband dies, she is expected to move in with her son and grandchildren. But the woman wants to live by herself.

គឺតែប៉ុណ្ណឹង ដោយ គីស្លេ ឥណ្ឌា/២០១៩/១០៩ នាទី

លោកស្រី សាម៉ា​ ជាភរិយា​មន្ត្រីស៊ីវិលដ៏​គួរឲ្យគោរព​ម្នាក់​នៅអាឡាហាបាដ។ ក្រោយពេលដែល​ស្វាមីអ្នកស្រីស្លាប់ទៅ​ គេគ្រប់គ្នាគិតថា​គាត់នឹងទៅរស់​នៅ​ជាមួយ​កូន និង​ចៅរបស់គាត់វិញ។ ប៉ុន្តែ​ អ្នក​ស្រី​បែរជាចង់​រស់នៅ​ម្នាក់ឯង។

Friday 20th : 4:45 PM at Legend Eden


BOMBSHELL by JAY ROACH USA/2019/109 min

When Gretchen Carlson slaps Fox News founder Roger Ailes with a lawsuit alleging sexual harassment, not a soul could predict what would happen next. Her decision leads to Fox News correspondent Megyn Kelly coming forward with her own story, as well as multiple other women, inciting a movement that reverberates around the world.

BOMBSHELL ដោយ ជេ រ៉ូច អាមេរិក/២០១៩/១០៩ នាទី

ពេល​ដែល ​ក្រេតឆេន ខាលសុន ប្ដឹង​ស្ថាបនិក​ក្រុមហ៊ុន​ Fox News ឈ្មោះ​ រ៉ូជើរ អែល ពីរឿងបៀតបៀន​ផ្លូវ​ភេទ​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ទេ​ថា​នឹង​មានរឿង​អ្វី​កើត​ឡើង​បន្តទៀត​។ ការសម្រេច​ចិត្ត​របស់​នាង​​បាន​នាំ​ឲ្យ​ មេជីន ខេលី អ្នក​រាយការណ៍ព័ត៌មានរបស់​ Fox News ចេញ​មុខ​មក​និយាយ​រឿង​របស់​នាងដែរ ហើយស្រ្តីជាច្រើន​ទៀត​ក៏​ចេញ​មក​និយាយជាបន្តបន្ទាប់​ ធ្វើ​ឲ្យ​កើត​មាន​ជាចលនាតៗគ្នា​ជុំវិញ​ពិភពលោក​។

Sunday 15th : 5:00 PM at Legend City Mall
Thursday 19th : 5:00 PM at Legend Eden


KIM JI-YOUNG: BORN 1982 by KIM DO-YOUNG South Korea/2019/118 min

Kim Ji-young, an ordinary woman in her 30s, suddenly shows signs of being inhabited by others such as her late mother and older sister, and the stories of the people connected to her.

គីម ជីយ៉ុង ៖ កើត​ឆ្នាំ ១៩៨២ ដោយ គីម ដូយ៉ុង កូរ៉េខាងត្បូង/២០១៩/១១៨ នាទី

គីម ជីយ៉ុង ស្ត្រីដ៏សាមញ្ញម្នាក់​ក្នុងវ័យ ​៣០ ឆ្នាំប្លាយ។ ថ្ងៃមួយ នាងស្រាប់តែ​​មានអាការចម្លែកៗ ដោយសារបន្ទុកពីមនុស្សជុំវិញខ្លួន ដូចជាម្ដាយ និងបងស្រីរបស់នាង ព្រមទាំងរឿង​រ៉ាវ​​របស់អ្នកដែល​ជាប់ទាក់ទង​នឹងនាង។

Tuesday 17th : 7:45 PM at Legend City Mall


EXIT by LEE SANG-GEUN Korea/2019/104 min

Yong-nam has just met beautiful Eui-ju from college by chance at his mother’s birthday banquet, when an unknown toxic gas strikes Seoul in an unprecedented act of terror. The city falls under a sudden noxious gas attack and together, they must escape the panic-stricken city.

ច្រកចេញ ដោយ លី សាងគឺន កូរ៉េ/២០១៩/១០៤ នាទី

យ៉ុងណាម បានជួបស្រីស្អាតថ្នាក់មហាវិទ្យាល័យម្នាក់ឈ្មោះ អ៊ីជូ ដោយចៃដន្យនៅក្នុងពិធីជប់លៀងខួបកំណើតរបស់ម្ដាយគាត់។
ស្រាប់តែឧស្ម័នពុលម្យ៉ាងមិនស្គាល់ឈ្មោះបានបែកធ្លាយដោយសារអំពើភេរវកម្ម
ហើយបានវាយប្រហារទីក្រុងសេអ៊ូលមួយទាំងមូល។ ទីក្រុងនេះស្ថិតនៅក្រោមការវាយប្រហារដោយឧស្ម័នភ្លាមៗ
ដែលតម្រូវឲ្យប្រជាជនក្នុងទីក្រុងនេះត្រូវតែរកវិធីគេចចេញទាំងភាពតក់ស្លុត។

Monday 16th : 8:30 PM at Major Cineplex (Soriya)
Wednesday 18th : 2:30 PM at Legend Eden


BETTER DAYS by KWOK CHEUNG TSANG China/2019/138 min

When it is time for the Chinese gaokao, the entire country comes to a standstill. For nearly ten million high school students, this two-day national college entrance exam will determine where and if they get to study. It is not uncommon for the fates of entire families to hinge on the results. Like so many others, Nian has been focused on preparing for the exam, at the exclusion of everything else and is all alone.

គ្រប់យ៉ាងដើម្បីអូន ដោយ ក្វុក ចឹង សាង ចិន/២០១៩/១៣៨ នាទី

ដល់ពេលវេលាត្រូវប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ ប្រទេសចិនទាំងមូលបានជាប់គាំង។ ការប្រឡងរយៈពេល ២
ថ្ងៃនេះនឹងកំណត់ជោគវាសនារបស់សិស្សវិទ្យាល័យជិត ១០ លាននាក់។ វាមិនមែនជារឿងចម្លែកទេ!
លទ្ធផលនៃការប្រឡងនេះក៏នឹងកំណត់ជោគវាសនានៃគ្រួសាររបស់ពួកគេទាំងមូលផងដែរ។ មិនខុសពីអ្នកដទៃប៉ុន្មានទេ នាន
បានផ្តោតអារម្មណ៍ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងនេះ ដោយមិនខ្វល់ពីរឿងផ្សេងទៀតឡើយ
ហើយបើទោះបីជាគេមានតែម្នាក់ឯងក្ដី។

Monday 16th : 3:30 PM at Legend City Mall
Wednesday 18th : 8:00 PM at Major Cineplex (AEON Mall 1)


A FOOL IN LOVE, LOVE LIKE A FOOL by BLUE CHENG-LUNG LAN Taiwan/2019/95 min

Born into a wealthy family, Xiao-Wei lives a carefree life with his loving mother’s care. He enjoys reading picture books written by his favorite author Kauff, especially those works about mermaids. One day, he accidentally takes the wrong bus, arriving at the seacoast and meets a mermaid, called Blue.

ស្រលាញ់គឺស្រលាញ់ ដោយ ប៊្លូ ចេង ឡុង ឡាន តៃវ៉ាន់/២០១៩/៩៥ នាទី

ក្រោមដំបូលផ្ទះគ្រួសារអ្នកមាន សៀវវៃ រស់នៅដោយមិនខ្វល់ខ្វាយអ្វីទាំងអស់
ហើយម្ដាយគាត់តែងតែមើលថែគាត់យ៉ាងអស់ពីចិត្តពីថ្លើម។ គាត់ចូលចិត្តអានសៀវភៅរូបភាព
សរសេរដោយអ្នកនិពន្ធសំណព្វចិត្តម្នាក់ឈ្មោះ កាអ៊ូហ្វ ជាពិសេសគឺសៀវភៅមួយក្បាលដែលនិយាយពីនាងមច្ឆា។ ថ្ងៃមួយ
គេបានជិះឡានក្រុងច្រឡំ ហើយក៏បានទៅដល់មាត់សមុទ្រ ស្រាប់តែគេប្រទះឃើញនាងមច្ឆាម្នាក់ឈ្មោះ ប៊្លូ។

Saturday 14th : 8:30 PM at Legend City Mall
Saturday 21st : 3:00 PM at Legend TK