SCARY WORLD

KONPAKU by REMI M SALI Singapore/2018/109 min

Haqim’s life is at a standstill, having lost his girlfriend to his best friend. A chance meeting with the sensual Japanese girl Midori, returns his faith in love. Their growing passion takes on a darkness, when strange things happen to those close to him.

គុនប៉ាគូ ដោយ រេមី អេម សាលី សិង្ហបុរី/២០១៨/១០៩នាទី

ជីវិតរបស់ហាគីមត្រូវបានជាប់គាំង ដោយសារបាត់បង់មិត្តស្រីទៅមិត្តភក្តិជិតដិតរបស់គាត់។ ឱកាសបាននាំឲ្យគាត់ជួបនារីតណ្ហាក្រាស់ជនជាតិជប៉ុនម្នាក់ឈ្មោះ មីដូរី ហើយក៏បានផ្លាស់ប្តូរគាត់ឲ្យមានជំនឿលើស្នេហាវិញ។ ដោយសារតណ្ហាបាននាំពួកគេឈានទៅរកភាពខ្មៅងងឹត ខណៈដែលរឿងចម្លែកៗជាច្រើនកើតឡើងទៅលើអ្នកជិតដិតនឹងគាត់។

Sunday 15th : 4:30 PM at Major Cineplex (Soriya)
Wednesday 18th : 7:50 PM at Legend City Mall
Friday 20th : 8:00 PM at Major Cineplex (Soriya)


REPOSSESSION by GOH MING SIU Singapore/2019/96 min

50-year-old Jim loses his high-flying job in status-conscious Singapore, but his ego and pride make him hide this from his wife and daughter. The only person he can trust is his best friend. Desperately holding onto the material symbols of his past success, he unlocks a dark force, with evil roots in long-buried secrets.

សណ្ឋិត ដោយ ​ហ្គោ មីង​សៀ សិង្ហបុរី/២០១៩/៩៦នាទី

ជីម អាយុ​៥០ឆ្នាំ រស់នៅ​សិង្ហបុរី បាត់បង់​ការងារ​ដែល​ធ្លាប់​ធ្វើ​ឲ្យគាត់​មាន​មុខ​មាត់​ក្នុងសង្គម។ ដោយសារ​តែ​បញ្ហាមុខ​មាត់​ គាត់​ក៏លាក់​រឿង​នេះ​ពី​ប្រពន្ធ និង​កូន​។ មនុស្ស​តែ​ម្នាក់​គត់​ដែល​គាត់​អាច​ទុក​ចិត្ត​បាន​គឺ​មិត្តសម្លាញ់​គាត់​។ ដោយសារ​ការ​ជាប់​ជំពាក់​នឹង​សម្ភារៈផ្សេងៗ​បង្ហាញ​ពី​ជោគជ័យ​របស់​គាត់​ពី​មុន​ គាត់​ក៏​បាន​ដោះលែង​ថាមពល​ខ្មៅ​ ដែល​ជា​​វិញ្ញាណ​អាក្រក់​អាថ៌កំបាំង​​កប់​ទុក​ជាយូរមកហើយ​។

Friday 20th : 8:00 PM at Legend Toul Kork (TK Avenue)
Saturday 21st : 6:30 PM at CIFF Village Exchange Square


NIRVANA INN by VIJAY JAYAPAL India/2019/95 min

The thrilling story of a boatman trying to escape his past, who becomes the caretaker of a Himalayan resort after an attempted suicide.

ផ្ទះស្នាក់ នីរវ៉ាណា​ ដោយ​ វីជេយ ចាយ៉ាផាល ឥណ្ឌា/​ ២០១៩/​ ៩៥នាទី

ខ្សែរឿងដ៏រន្ធត់របស់បុរសជាអ្នកបើកទូកម្នាក់ព្យាយាមរត់គេចពីអតីតកាលរបស់គាត់ ដែលក្រោយមកគាត់បានក្លាយជាអ្នកមើលថែរមណីយដ្ឋានហិមាល័យ ក្រោយពីមានការប៉ុនប៉ងធ្វើអត្តឃាត។​

Friday 20th : 3:30 PM at Legend City Mall